ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ក្មេង​ទំនើង​២​នាក់ ជិះ​ម៉ូតូ​តាម​វាយ​សិស្ស​បែកក្បាល​ ​

ក្មេង​ទំនើង​២​នាក់ ជិះ​ម៉ូតូ​តាម​វាយ​សិស្ស​បែកក្បាល​ ​

កណ្តាល ៖  កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ព្រឹក ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៤ ចំណុច​រង្វង់​មូល​លោកតា​ម៉ៅ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​/​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
ក្រោយពី​មាន​ហេតុការណ៍​ខាងលើនេះ​កើតឡើង សមត្ថកិច្ច​នគរបាល​ក្រុង និង​នគរបាល​មូលដ្ឋាន​សង្កាត់​តាខ្មៅ បានចេញ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​យុវជន​ម្នាក់​ជា​បក្ខពួក​ជនដៃដល់ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ ។​
ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ ម៉ា​ណា មូ​សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ជា​អ្នកបើក​ម៉ូតូឌុប​ជនដៃដល់​ឲ្យ​ធ្វើ​សកម្មភាព​វាយ​ទៅលើ​ជន​រង គ្រោះ​ឈ្មោះ សូ សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​តាខ្មៅ មាន​ទីលំនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ចំណែក​ជនដៃដល់​ម្នាក់ទៀត​រត់គេចខ្លួន​មានឈ្មោះ អាត តុលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ។​
នៅ​មុនពេល​កើតហេតុ រូបគេ​បាន​ឲ្យ​មិត្តភក្តិ​ឈ្មោះ ប៊ី សេង​ហួត បើក​ម៉ូតូឌុប​រូបគេ​ចេញពី​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ សំដៅទៅ​រង្វង់​មូល​លោកតា​ម៉ៅ ខណៈ​ជិះ​មកដល់​រង្វង់​មូល ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​យក​ខ្សែក្រវាត់​វាយ​មកលើ រូបគេ​ត្រូវ​ចំក្បាល បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ជោក​ខ្លួន​តែម្តង ។​
​នៅ ព្រឹក​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៤ សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​ស្នង ការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya