ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន រួច​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ​

ឡាន​បុក​ឡាន រួច​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ​

កណ្តាល ៖​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​៦ ខែមីនា ឆ្នាំ ២០១៤ នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេ​ត្ក​កណ្តាល ។​
​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​សង់​នៅ​ប្រប់​នឹង​ផ្លូវជាតិ​លេខ​១​បាន​រង ការខូចខាត បង្គោល​ភ្លើង​ឯកជន​មួយ​ដើម​បាក់​រាប​ដល់​ដី ហើយ​រថយន្ត​កាមរី​ស្វិត​មួយគ្រឿង​បែក​កាង​ខាងក្រោយ ជ្រុះ​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ​ក្នុងករណី​រថយន្ត​ដឹក​កុងតឺន័រ​មួយ គ្រឿង​បើក​បុក​ពីក្រោយ​ហើយ​រេ ចង្កូត​បាក់​បង្គោល​ភ្លើង និង​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ ។​
រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ដឹក កុងតឺន័រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4150 បើកបរ​ដោយ​ឈ្មោះ ខាន់ វណ្ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ស្រុកកំណើត​ភូមិ​កន្ទួត​ធំ ឃុំ​ត្រឡាច ស្រុក ទ្រាំង ខេត្តតាកែវ ។ ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ឯក ស្រី​ពៅ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ ។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​រង​ការខូចខាត​ផ្នែក​ខាងក្រោយ ម៉ាក​កាមរី​ស្វិត ពណ៌​ស ពាក់​ស្លាក​លេខ ង​.៣៦០៥ ភព​២ ក្រោយ​កើតហេតុ​បាន​បើក​គេច​បាត់ ។​
មុនពេល​កើតហេតុ​រថយន្ត​ដឹក​កុងតឺន័រ​បើក​ក្នុង ទិសដៅ​ពី​អ្នក​លឿង​មក​ភ្នំពេញ ។ ពេលមកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កាម​រី​គូទ​ស្វិត មួយគ្រឿង​បើក​ចេញពី​ក្នុងភូមិ​ឡើងមក​ផ្លូវជាតិ​លេខ​១ ខ្វះ​ការប្រុងប្រយ័ត្ន ពេលមកដល់​លើផ្លូវ​ជាតិ ក៏ត្រូវ​រថយន្ត​ដឹក​កុងតឺន័រ​បុក​ចំ​ចំហៀង​គូទ​ខាងក្រោយ​បណ្តាល​ឲ្យ​ធ្លាក់ កាង និង​ស្លាក​លេខ គ្រានោះ រថយន្ត​ដឹក​កុងតឺន័រ​ក៏​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ឯកជន និង​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែមទៀត បណ្តាល​ឲ្យ​ខូចខាត​ជញ្ជាំង​ផ្ទះមួយ​ចំហៀង ។ ក្រោយ​កើតហេតុ​រថយន្ត​កាមរី​គូទ​ស្វិត​បាន​បើក​គេច បាត់​ទំនងជា​គិតថា ជាដើម​ចម​នៃ​ការបង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ។ ក្នុង​ហេតុការណ៍​ពុំមាន មនុ​ស្សណា​ម្នាក់​រងរបួស​នោះឡើយ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya