ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អស់​អារម្មណ៍​ជាមួយ​ប្តី​ហើយ ព្រោះ​តណ្ហា​ដឹកច្រមុះ​បងថ្លៃ​ស្រី​លួច​សា​ហាយ​ស្មន់​ ជាមួយ​ប្អូនថ្លៃ ​

អស់​អារម្មណ៍​ជាមួយ​ប្តី​ហើយ ព្រោះ​តណ្ហា​ដឹកច្រមុះ​បងថ្លៃ​ស្រី​លួច​សា​ហាយ​ស្មន់​ ជាមួយ​ប្អូនថ្លៃ ​

កំពត ៖ កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ផ្ទះសំណាក់ (​ពិភពថ្មី​) ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់ អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ដ​កំពត ។​
​ករណី​ឃាត់​បុរស​ស្ដ្រី​នេះ​ទាក់ ទិន​រឿង​ផិតក្បត់​យោងតាម​បណ្ដឹង​របស់​បុរស​ជា​ប្ដី​ដើម្បី​នាំទៅ​សាកសួរ នៅ ខណៈដែល​ប្អូនថ្លៃ​និង​បងថ្លៃ​សាង​ស្នេហ៍ ខុស​តម្រា​កំពុង​លួចលាក់​ជួល​ផ្ទះសំណាក់ យីហោ​ពិភពថ្មី​ដើម្បី​ឡើង​ឋាន​សួ​គិ៍ ។ ស្ដ្រី​ផិតក្បត់​ប្ដី​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សាំង គ​ន្ធា អាយុ​៣៧​ឆ្នាំ ត្រូវជា​បងថ្លៃ​របស់ ឈ្មោះ មុំ លិ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។​
ទាំង​២​នាក់​នេះ​បាន​លួច​សហាយស្មន់ នឹង​គ្នា​ច្រើនលើក​មកហើយ​មិនមែន​ម្ដងនេះ​ទេ នេះ​បើតាម​បុរស​ជា​ប្ដី​ធ្លាប់​តាម ទាន់​២​ដង​មកហើយ​តែ​ទុកពេល​ឱ្យ​ប្រពន្ធ​កែខ្លួន​ដើម្បី​អនាគត​កូន​ទើប​លើក នេះ អត់ទ្រាំ​មិនបាន​បុរស​ជា​ប្ដី​ក៏​ដាច់​ចិ​ត្ដ​ប្ដឹង​នគរបាល​ក្រុង​កំពត​ឱ្យ ឃាត់ខ្លួន​ចាត់ការ​តាមច្បាប់​តែម្ដង ។​
​បុរស​ជា ប្ដី​ឈ្មោះ អឹង សុខ​គា បាន និយាយថា គាត់​អស់​និស្ស័យ​នឹង​ប្រពន្ធ របស់គាត់​ទៀតហើយ​ហើយ​មិនគួរ​ប្រពន្ធ លួច​សហាយស្មន់​ជាមួយ​ប្អូនថ្លៃ​ខ្លួនឯង សោះ ។
​បុរស​ជា​ប្ដី​បានឱ្យ ដឹងថា រូបគាត់​និង ស្ដ្រី​ក្បត់​ប្ដី​បាន​រៀបការ​នឹង​គ្នា​នៅក្នុង អំឡុង​ឆ្នាំ​១៩៩៣ ហើយ​រហូតមកដល់ ពេលនេះ​មានកូន​ប្រុស​-​ស្រី​២​នាក់ ។ កន្លងទៅ​គាត់​បានដឹង​ពី​ការទំនាក់ទំនង របស់​ប្រពន្ធ​នឹង​ប្អូនថ្លៃ ហើយ​ធ្លាប់​តាម ទាន់​ដេក​នៅ​ជាមួយគ្នា​ទៀតផង ប៉ុន្ដែ ដោយសារ​ខ្មាស់​ញាតិ​ជិតខាង​នឹង​គិតពី អនាគត​កូនៗ​ព្រមទាំង​រក្សា​កិ​ត្ដិ​យស គ្រួសារ​ទើប​លើកលែង​និង​មិន​ប្រកាន់ ទោស​អូស​ដំណើរ​បំណង​ឱ្យ​ប្រពន្ធ​កែខ្លួន តែ​នាង​មិន​ព្រម​លះបង់​នូវ​ការ​ប្រ​ព្រឹ​ត្ដ ខុស​នឹង​ប្រពៃណី​ទើប​សម្រេច​ប្ដឹង​សមត្ថកិច្ច​តែម្ដង ។​
​ដោយឡែក ស្នងការរង​ខេត្ដ​កំពត លោក​ម៉ៅ ចាន់​មធុ​រិ​ទ្ធ បានឱ្យដឹង​នៅ ព្រឹក​ថ្ងៃទី​៧ ខែមីនា ដែរ​ថា ករណី​ឃាត់ ខ្លួន​ស្ដ្រី​និង​បុរស​ខាងលើនេះ​ធ្វើឡើង​តាម​បណ្ដឹង​របស់​បុរស​ជា​ប្ដី ហើយ​នៅក្នុង បណ្ដឹង​របស់​ប្ដី​គឺ​បាន​ប្ដឹងទៅ​តុលាការ សុំ​ចែកផ្លូវ ហើយ​ពេលនេះ​ជន​ដែល​ត្រូវ បាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី ចាត់ការ​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya