ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ រងរបួស​ទាំងសងខាង ​

ម៉ូតូ​បុក​ម៉ូតូ រងរបួស​ទាំងសងខាង ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​14​និង​20​នាទី​ថ្ងៃទី​6​ខែ​មិនា​ឆ្នាំ​2014 នៅតាម​បណ្ដោយ​ផ្លូ​ជាតិ​លេខ​5 ស្ថិតក្នុង​ក្រុមទី​5 ភូមិឃ សង្កា​ត​ច្រាំង​ចំ​រះ​2 ខណ្ឌ​ឬ​បើតាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​2​បាន​បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី ជើង​មក​ត្បូង​ដោយ​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត ដឹក​ទឹកកក​មួយគ្រឿង​បាន​បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ដែរ​ហើយក៍​បាន​បើក វ៉ា​ម៉ូតូ​រងគ្រោះ​ទាំង​2​នោះ​បណ្ដាលអោយ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ គង់ វី​រះ ភេទ​ប្រុស អាយុ​20​ឆ្នាំ​មុខរបរ​និ​សិ​ត្ស ស្នាក់នៅ​ភូមិ ព​មង្គល សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជីះ​ម៉ូតូ​ម៉ាក់​សង់​សេ​125 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB-7494 ភ្ងា​ក់​គេច​មក​ខាងស្ដាំ​ដៃ​ហើយ​ក៍បាន​ប៉ះ​ជាមួយនិង​ម៉ូតូ​ជនរងគ្រោះ មួយគ្រឿង​ទៀត​ដែល​កំពុងបើក​ទន្ទឹមគ្នា​បណ្ដាលអោយ​ដួល​ទាំង​2​គ្រឿង​។
​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​ត្រូវ​ជនរងគ្រោះ​ជីះ​ម៉ូតូ​ម៉ាក​សេ​125 គេច​មក​ប៉ះ​បណ្ដាលអោយ​ដួល​នោះ​ឈ្មោះ សួង វ​ណ្ណះ ភេទ​ប្រុស អាយុ​22​ឆ្នាំ​មុខរបរ​និ​សិ​ត្ស​ច្បាប់ មាន​ស្រុកកំណើត​នៅ​ក្រុង​កំពង់​ឆ្នាំ បច្ចុប្បន្ន​ស្នាកនៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ទាំង​2​នាក់​ត្រូវបាន​ប្រជា​ពលរ​ដ្ធ​ហៅ​រថយន្ត​សង្គ្រោះ​មន្ទី ពេទ្យ​បង្អែក​សម្ដេចឪ ដឹក​យកទៅ​សង្គ្រោះ​តែ​ដោយ​អាកា​រះ​ធ្ងន់ធ្ងរ​ពេក​រថយន្ត​សា​ម៉ុ​យ ក៏បាន​ដឹង យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​វិញ ចំណែក​ម៉ូតូ​ទាំង​2​គ្រឿង​ត្រូវបាន​សម​ត្ត​កិច្ច​ច្រាំង​ចំ​រះ​2​យកទៅ រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​ពី​ភាគី​ទាំងសងខាង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya