ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» Breaking News, បរិយាយថ្ងៃនេះ » សមរង្ស៊ីប្រកាសប្តូរជីវិតដើម្បីអ្វី?

សមរង្ស៊ីប្រកាសប្តូរជីវិតដើម្បីអ្វី?

ភ្នំពេញ៖ អ្វីដែល សមរង្ស៊ី ប្រកាសពីក្រៅប្រទេសមកថា ខ្លួននឹងវិលចូលមាតុប្រទេសវិញ ឲ្យបាន​មុន​ថ្ងៃ​បោះ​ឆ្នោតទី២៨ ខែកក្កដា ឆ្នំា២០១៣ខាងមុខនេះ គឺគ្រាន់តែជាល្បែងនយោបាយថ្មីមួយ ដែលគាត់​ទើប​នឹង​ដេកយល់សប្តិឃើញ ថ្មីៗនេះប៉ុណ្ណោះ ព្រោះពេលនេះទោះបី កឹម សុខា ជាអនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​មែន តែ កឹម សុខា កំពុង ដណ្តើមប្រជាប្រិយពី សមរង្ស៊ី បានច្រើនណាស់ ដោយសារតែ​ក្នុងពេលយុទ្ធ​នា​ការឃោសនារកសំឡេងឆ្នោត បាត់មុខ សមរង្ស៊ី សូន្យឈឹងគេឃើញតែ កឹម សុខា មួយថ្ងៃៗដើរស្រែក ចង់បែកបំពង់កស្លាប់ទៅហើយ។

ជាមួយគ្នានេះដែរ យើងពិតជាអស់សំណើចខ្លំាងណាស់ ព្រោះជាមួយការប្រកាសថា ចូលស្រុកវិញ សមរង្ស៊ី បាននិយាយថា គាត់ហ៊ានបូជាជីវិតដើម្បីសង្រ្គោះជាតិ។

បើគាត់ពិតជាហ៊ានប្តូរជីវិតដើម្បីសង្រ្គោះជាតិមែន គាត់ គួរតែចូលមកសង្រ្គោះជាតិតំាងពីសម័យ​កម្ពុជា​ប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាពលរដ្ឋ ខ្មែរយើងកំពុងទទួលរង​នូវការកាប់​សម្លាប់​ដ៏សាហាវឃោរឃៅនោះមកម្ល៉េះ។

ពេលនេះមកប្រកាសសង្រ្គោះស្អីទៀត ម៉េចក៏មិនឃើញអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នំាគ្នា​ជិះម៉ូតូ​ស្រែកដូរមិនដូរទាំងយប់ទាំងថ្ងៃ អនាធិបតេយ្យតាមផ្លូវសាធារណៈ ដោយគ្មានភ័យខ្លាចអ្វីបន្តិចសោះ?

សមរង្ស៊ីត្អូញត្អែរថា គាតចាស់ហើយ គាត់មិនចង់បានអ្វីទៀតទេ តែមុននឹងស្លាប់ត្រូវ​ធ្វើអ្វីដែល​មាន​ប្រយោជន៍​សំរាប់ប្រទេសជាតិ ដូចឧកញ៉ា ឃ្លំាង មឿង ឬឧកញ៉ា សឺន គុយ ស៊ូស្លាប់ដើម្បីឲ្យទឹកដីគង់វង្ស។ តែការពិតពេល នេះ គឺជាពេលបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត និងជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដូច្នេះ​ហើយបានជា សមរង្ស៊ី ប្រកាសចូលស្រុកវិញឆៅៗអួតអាងថា ខ្លួនមិនខ្លាចចូលគុក។

សមរង្ស៊ី គួរតែចំាពាក្យសំដីខ្លួនឯងពីមុនខ្លះៗផង។ តើគាត់ធ្លាប់និយាយថា ក្នុងការបោះឆ្នោត​ខែកក្កដា​នេះ​គាត់ នឹងមិនចូលស្រុកវិញទេ ហើយនេះជាយុទ្ធសាស្រ្តឈ្នះៗរបស់គាត់ ដើម្បីកុំឲ្យសហគមន៍អន្តរជាតិ ទទួល​ស្គាល់ លទ្ធផលនៃការបោះឆ្នោតនិងការបង្កើតរដ្ឋាភិបាលថ្មី ហើយគាត់​និយាយបែបនេះ​នៅក្នុង​ពេល​ដែលមិនអាចវិល ត្រឡប់ចូលស្រុកវិញបានទៀតផង។

គាត់អួតអាងថា គណបក្សសង្រ្គោះជាតិនឹងឈ្នះឆ្នោត! បើឈ្នះឆ្នោតមែននោះ ហេតុអ្វីគាត់ថា នេះជា យុទ្ធ​សាស្រ្តរបស់គាត់ ដើម្បីកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់​លទ្ធផលនៃការបោះឆ្នោត​និងរដ្ឋាភិបាល​ថ្មី ទៅវិញ? ហើយឥឡូវនេះគាត់ប្រកាសចូលស្រុកវិញ តើគាត់ចូលដើម្បី​ឲ្យសហគមន៍​អន្តរជាតិទទួល​ស្គាល់​លទ្ធផល នៃការបោះឆ្នោត និងទទួលស្គាល់សម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី​អាណត្តិទី៥ឬយ៉ាង​ដូច​ម្តេច?

ចុងក្រោយនេះ សមរង្ស៊ី ធ្វើជាទម្លាក់កន្ទុយនិយាយថា គាត់ចង់ឲ្យខ្មែររួបរួមគ្នាទើបខ្មែរខ្លំាង ហើយបាន​ទាំងរំលឹកបន្ទូលសម្តេចឪ សម្តេចតា ពីរឿងរួបរួមគ្នានេះទៀតផង។ ចុះពីមុនមកម៉េចក៏ សមរង្ស៊ីហ៊ាន​ប្រកាសថា មាន សែន អត់ ស៊ី មាន ស៊ី អត់ សែន? ហើយបើដឹងថា ខ្មែររួបរួមគ្នាទើបខ្មែរខ្លំាងដែរនោះ ម៉េចក៏ដើរស្រែកជេរគេ សុទ្ធតែពួកអាយ៉ងយួន ពួកបំរើយួន ពួកក្បត់ជាតិ ម៉េចក៏ដើរស្រែកថា លេខ៤​សុទ្ធ​តែយួនទៅវិញ?

និយាយឲ្យខ្លីទៅ អ្វីៗដែលជាការប្រកាសប្តូរជីវិតចូលស្រុកវិញរបស់ សមរង្ស៊ីនោះ គឺគ្មានអ្វីក្រៅ​ពីរឿង​ដេក​យល់​សប្តិធ្វើជានាយករដ្ឋមន្រ្តីនោះឡើយ។ តែសូមកុំភ្លេចថា សាលក្រមតុលាការ​នៅជាធរមាន​នៅឡើយ​ទេ៕ ដោយ៖ ស្ងួន ពិមល់

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya