បន្ទាយមានជ័យ៖
ក្រុមមនុស្សសែពថ្នាំញៀន ចំនួនបួននាក់ អស់លក្ខ័ដោយសារ សមត្ថកិច្ច ប៉ូលិស ការពារព្រំដែនគោកលេខ ៨១៥ ធ្វើការចាប់ខ្លួនបញ្ជូន ទៅកាន់ស្នងការរដ្ឋាន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៥ ខែកុម្ភ ឆ្នាំ២០១៤ នៅចំណុច មាត់អូរព្រំដែន កម្ពុជាថៃ ស្ថិត ក្នុងភូមិ ចំបក់ ឃុំ បឹងបេង ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យខណៈ ដែលក្រុមញៀន ថ្នាំទាំងនោះ កំពុងតែប្រព្រិត្តបទល្មើសជក់ថ្នាំ យ៉ាងអនាធិបតេយ្យ។
លោក អនុសេនីយ៍ទោ សាន សៃ ប៉ូលិសការពារព្រំដែនលេខ៨១៥ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ គឺមានការសហការជាមួយ កម្លាំងប៉ូលិសរដ្ឋបាល ប៉ុស្តិ៍ចំបក់នឹងអធិការដ្ឋានគនបាលស្រុកម៉ាឡៃ។
ជនសង្ស័យ ទាំងបួននាក់ មានឈ្មោះ ដូចខាងក្រោម ទី១ឈ្មោះ ជីង អូន ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅភូមិ តៅវ៉ៅសង្កាត់តៅ វ៉ៅ ក្រុង ប៉ៃលិនទី២ឈ្មោះឈាង ភា ប្រុសអាយុ២៥ឆ្នាំ រស់ភូមិចំបក់ ឃុំបឹងបេងស្រុកម៉ាឡៃទី៣ឈ្មោះ យឺត យ៉ត ភេទប្រុសអាយុ២៨ឆ្នាំ រស់ភូមិចំបក់ ឃុំបឹងបេងស្រុកម៉ាឡៃ និងទី៤ ឈ្មោះមាស រិត ភេទប្រុសអាយុ១៨ ឆ្នាំ រស់នៅភូមិភ្នំរ៉ូងឃុំបឹងបេងស្រុកម៉ាឡៃ៕ដោយ បូរី
» ព័ត៌មានជាតិ » ជនញៀនថ្នាំចំនួន៤នាក់ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ ឃាត់ខ្លួន