ប៉ោយប៉ែត៖
កាលពីរសៀល ថ្ងៃទី៦ ខែ កុម្ភ ឆ្នាំ២០១៤ កម្លាំងកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួនបីនាក់ពាក់ព័ន្ឋ និងករណីប្រើប្រាស់ ថ្នាំញៀនដោយខុសច្បាប់ ព្រមទាំងដកហូតសម្ភារៈ សម្រាប់ជក់ថ្នាំញៀន មួយចំនួនផងដែរ។
លោក ហម ម៉ុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា មុននិងឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ ទាំងបីនាក់ខាងលើនេះ គឺក្រុម ជនសង្ស័យដែល ជាមុខសញ្ញា មិនល្អ បានធ្វើសកម្មភាព យ៉ាងគឃ្លើន ដោយ ប្រើប្រាស់ថ្នាំញៀន បែបអនាធិបតេយ្យ ជាក្រុម នៅចំនុចបន្ទប់ជួលបន្ទប់លេខ២ ខាងលិចវត្តបាលិលេយ្យ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំងបីមានឈ្មោះ ដូចខាងក្រោម ទី១ឈ្មោះ ម៉ិច ម៉ាភេទប្រុសអាយុ២៤ ឆ្នាំទី២ ឈ្មោះផុន.សុភ័ណ្ឌភេទប្រុសអាយុ៣២ ឆ្នាំនិងទី៣ឈ្មោះមុំ.សុខារត្ន័ភេទប្រុសអាយុ២៤ ឆ្នាំ អ្នកទាំង៣ស្នាក់នៅបន្ទប់ជួល ខាងលើ។ លោក មេបញ្ជាការបន្តថា ក្រោយពីធ្វើការសួរនាំជនសង្ស័យ ទាំងបីត្រូវបាន កសាងសំណុំ រឿងបញ្ជូនទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់បន្តតាមផ្លូវច្បាប់៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » ប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន