កំពង់ឆ្នំាង ៖ កាលពីថ្ងៃទី១៦ ខែ១២ ឆ្នំា២០២០ ជនសង្ស័យលួចចាក់ជនរងគ្រោះម្តង តែមិនបានសំរេច ទើបនៅថ្ងៃទី១៧ ខែ12 ឆ្នំា២០២០ ជនសង្ស័យ ឈ្មោះតែងផាន បានដេញចាក់អឿនអ៊ី នៅមុខផ្សារថ្នល់ទទឹង ភូមិស្វាយក្រោយសឃុំតាជេសស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង7 លុះដល់ថ្ងៃទី16ឈាងចូលទី17ខែ12/2020 វេលាម៉ោង3ទៀបភ្លី ឈ្មោះតែងផាន បានមកឡើងចាក់ អឿនអ៊ី ម្ដងទៀតដល់លើផ្ទះ ។
កាលពីពេលថ្មីៗនេះ ភ្ញាក់ផ្អើលចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ។ តើពិតទេ បើមានភាពអយុតិ្តធម៌សំរាប់ជនរងគ្រោះ ដែលគេឡើងចាក់ដល់លើផ្ទះដូច្នេះ សូមជួយរកយុត្តិធម៌ជូនជនរងគ្រោះផង ដើម្បីឲ្យប្រជាពលរដ្ឋមានភាពសប្បាយក្នុងចិត្តផង ។ ក្រុមគ្រួសារជនរងគ្រោះធ្វេីការសំណេីសុំ ដល់ លោក កេីត រិទ្ធ ក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ និង រកយុត្តិធម៌ជូនក្រុមគ្រួសារពួកគាត់ផង។
សូមរដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ លោក កើត រិទ្ធ ជួយស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលរងនូវអំពើ អយុត្តិធម៌ផង ដែលមាន លោកចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ? ៕