ភ្នំពេញ ៖ នៅវេលាម៉ោង១២និង៣០ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្សារសូរិយ៉ាម៉ល តូបលេខ៥៤ ផ្លូវលេខ៥១ ភូមិទី១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចនគរ បាលប៉ុស្ដិ៍ផ្សារថ្មីទី៣ បន្ទាប់ពីជនសង្ស័យ រូបនោះបានធ្វើសកម្មភាពបន្លំលួចទូរស័ព្ទដៃគេតែត្រូវម្ចាស់ ទូរស័ព្ទឃើញទាន់បានស្រែកឆោឡោដេញតាមចាប់ ក្របួចជាប់តែម្ដង ។
ជនសង្ស័យ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនឈ្មោះប៉ុច សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ42E0 ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងដក ហូតវត្ថុតាងជាក់ស្ដែងពីជនសង្ស័យ ទូរស័ព្ទដៃមួយគ្រឿងម៉ាកសាំសុងអេសធូ (S2)ប្រគល់ឱ្យជនរងគ្រោះវិញ ។ ចំណែកជនរងគ្រោះឈ្មោះតូច វាសនា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក បារបារាំង ស្នាក់នៅផ្ទះលេខ២១០ ផ្លូវ លេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ៕