ភ្នំពេញ ៖ ទិវានារីអន្ដរជាតិ៨មីនាខួបលើកទី១០៣ ឆ្នាំ២០១៤នេះ ស្ដ្រីសាលារាជធានីភ្នំពេញ ដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍក្រុងភ្នំពេញឱ្យរីកចម្រើន និងក្នុងគោលបំណងដល់ការតស៊ូរបស់ ស្ដ្រីដើម្បីទទួលបាននូវការគោរពសិទ្ធិ និងការទទួលស្គាល់តម្លៃនៃការចូលរួម ផ្ដល់សិទ្ធិស្មើគ្នាក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ។
លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងក្នុងពិធីសំណេះសំណាលទិវា អន្ដរជាតិនារី៨មីនាខួបលើកទី១០៣នៅសាលារាជធានី ភ្នំពេញថា ស្ដ្រីនៅសាលារាជធានី ភ្នំពេញសព្វថ្ងៃមានតួនាទីសំខាន់បាន បញ្ចេញសកម្មភាពការងារខ្លួនយ៉ាងសកម្ម ជាអ្នកមើលថែទាំហេដ្ឋារចនាសម្ព័ន្ធ ថ្នល់ លូ ស្ពាន សួន និងបរិស្ថានការ សម្អាតទីក្រុងលើកសម្រស់ឱ្យមាន សោភណភាពដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងលើកមុខមាត់ប្រទេសជាតិ ស្របតាមប្រធានបទសមភាពនៃការ អប់រំមានសារសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម ។
លោក ស្ដ្រី ម៉ក់ វណ្ណស៊ីថា បាន បញ្ជាក់ថា ថ្ងៃទី៨ ខែមីនានេះ គឺជាថ្ងៃដ៏មានសារសំខាន់មួយដែលបាន បង្ហាញពីប្រវត្ដិដ៏អង់អាចរបស់ស្ដ្រីនៅ លើពិភពលោកហើយអង្គការសហប្រជាជាតិក៏ប្រារឰពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនបានកំណត់ទិវានេះ ថា ជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ ។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំតែងមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍នៃការបញ្ចេញមតិ យោបល់ឬក៏ទស្សនៈគោលជំហរបស់ស្ដ្រី បានយកចិត្ដទុកដាក់ចងក្រងច្បាប់ និងរៀបចំយុទ្ធសាស្ដ្រនិងគោលនយោ បាយជាច្រើនដើម្បីលើកស្ទួយនិងពង្រឹងគុណតម្លៃធ្វើឱ្យស្ដ្រីមាន លទ្ធភាពចូលរួមក្នុងការដឹកនាំកសាងនិងអភិវឌ្ឍគ្រួសារ សហគមន៍និងសង្គមជាតិទាំងមូលបាន ។
លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីបានបញ្ជាក់ដែរថា ទិវាអន្ដរ ជាតិនារី ៨មីនានេះ ក្នុងនាមជាអភិបាល រាជធានីបានយល់ច្បាស់ពីតួនាទីរបស់ នារីនៅក្នុងសង្គមជាតិចូលរួមសកម្មក្នុងការងារអភិវឌ្ឍន៍សង្គមដូច រយៈពេល កន្លងមកនេះ ។
លោកបន្ដ ថា នាពេលនេះនារីមិនត្រូវ មើលស្រាលទៀតទេ នារីជាកម្លាំង ដ៏សំខាន់សម្រាប់ទ្រទ្រង់សង្គមមួយពិត ជាមិនអាចខ្វះបាន ហើយនារីមិនអាចដើរ ចេញឆ្ងាយពីប្រពៃណីបុរាណបានឡើយ ហើយបាន ចូលរួមក្នុងសកម្មភាពសង្គម នេះពិតជា ធ្វើឱ្យសង្គមមានមោទនភាព ដោយសង្គមជាតិក៏បានទទួលស្គាល់យ៉ាងចាស់ពិតប្រាកដថា នារីជាកម្លាំងដ៏ធំ មួយនៅក្នុងសង្គមចូលរួមក្នុងកិច្ចការ ងារនយោបាយចូលរួមក្នុងការផលិតកម្ម ពិសេសនារីក៏បានសម្ដែងឆន្ទៈចូលរួម នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សកន្លងមកនេះដែរ ៕