ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » តើអាជ្ញាធរស្រុកកែវសីមា ខេត្តមណ្ឌលគិរីនិងអាជ្ញាធរស្រុកស្នួលខេត្តក្រចេះ បើកភ្លើងខៀវឲ្យរថយន្តសាំយ៉ុងដឹកជញ្ជូនឈើ ទាំងយប់ ទាំងថ្ងៃ ដោយមិនបង្ក្រាប ឬក៏មិនដឹង?

តើអាជ្ញាធរស្រុកកែវសីមា ខេត្តមណ្ឌលគិរីនិងអាជ្ញាធរស្រុកស្នួលខេត្តក្រចេះ បើកភ្លើងខៀវឲ្យរថយន្តសាំយ៉ុងដឹកជញ្ជូនឈើ ទាំងយប់ ទាំងថ្ងៃ ដោយមិនបង្ក្រាប ឬក៏មិនដឹង?

មណ្ឌលគិរី ៖  នាយប់ថ្ងៃសៅរ៍ ៩ រោចខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២១ ជារៀងរាល់យប់គេសង្កេតឃើញថាមានរថយន្តសាំយ៉ុង ជាច្រើនគ្រឿងបានដឹកជញ្ជូនឈើពីស្រុកកែវសីមាខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ស្ពោះទៅដេប៉ូតាមបណ្ដាខេត្តនានាយ៉ាងរលូនដោយគ្មានការបង្ក្រាបពីអាជ្ញាធរណាឡើយ ហើយរថយន្តអស់ទាំងនេះ ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ តាមបណ្ដោយផ្លូវជាតិលេខ ៧៦ ដើម្បីទៅចែកចាយតាមបណ្ដាដេប៉ូនៅតាមបណ្ដាខេត្តផ្សេងៗ តើអាជ្ញាធរស្រុកកែវសីមាខេត្តមណ្ឌលគិរីនិងអាជ្ញាធរស្រុកស្នួលខេត្ត ក្រចេះ មិនដឹងឬបើកភ្លើងខៀវឱ្យក្រុមឈ្មួញអស់ទាំងនោះរកស៊ីដឹកជញ្ជូនឈើបំផ្លាញធនធានធម្មជាតិ

របស់ព្រះរាជាណាចក្រកម្ពុជា ឱ្យរលាយហិនហោចដោយមិនមានការទប់ស្កាត់ក៏ដូចគ្នា ទាំងអាជ្ញាធរស្រុកស្នួលខេត្តក្រចេះគ្រប់ស្ថាប័នពាក់ព័ន្ធក៏មិនឃើញចុះមកបង្ក្រាបដែរតើ

អស់លោកទាំងនោះត្រូវរ៉ូវគ្នាជាមួយក្រុមឈ្មួញហើយមែនទេបានជាមិនបង្ក្រាប។

 

គួររំលឹកថា រាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យគ្រប់ស្ថាប័នអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធទាំងអស់ ត្រូវតែបង្ក្រាបអោយអស់នៅឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើមិនតែប៉ុណ្ណោះបានដាក់បទបញ្ជា

ឱ្យលោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះមកបង្ក្រាបនឹងចាត់វិធានការទប់ស្កាត់ឲ្យខានតែបាន។

 

ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់មិនអើពើនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល

ក៏ដូចជាមិនគោរពតាមបទបញ្ជារបស់ឧត្តមសេនីយ៍ សៅសុខា ដែរនៅតែបណ្ដែតបណ្ដោយ អោយក្រុមឈ្មួញអស់ទាំងនោះ រកស៊ីដឹកជញ្ជូនកាប់បំផ្លាញ ធនធានធម្មជាតិដដែលដោយមិន

បង្ក្រាប ហើយអាជ្ញាធរមូលដ្ឋានអស់ទាំងនោះមិនខ្វល់ពីការរិះគន់ពីសំណាក់ប្រជាពលរដ្ឋនិង មិនខ្វល់ពីការចុះផ្សាយរបស់អ្នកសារព័ត៌មានដែរ ប្រជាពលរដ្ឋសូមសំណូមពរដល់រាជរដ្ឋាភិបាលនិងលោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយពិនិត្យមើលកូនចៅថ្នាក់ក្រោម ផងព្រោះមន្ត្រីថ្នាក់ក្រោមមិនគោរពតាមបទបញ្ជាទេ នៅតែបណ្ដែតបណ្ដោយអោយ ក្រុមឈ្មួញទាំងនោះដឹកជញ្ចូននិងកាប់បំផ្លាញឈើ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya