ភ្នំពេញ ៖ កាលពីវេលាម៉ោង២២នឹង២០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅចំណុចផ្លូវលេខ៤៧៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ ជនសង្ស័យម្នាក់បានចូលលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេច ដោយសារម្ចាស់តាមទាន់ស្រែកឆោឡោត្រូវប្រជាពលរដ្ឋព័ទ្ធស្ទាក់ចាប់ បាន វាយរងរបួសយ៉ាងដំណំ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ។
ជន សង្ស័យដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ ។ តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ នៅមុខផ្ទះ ហើយបានចូលទៅក្នុងផ្ទះអស់ ។ មួយសន្ទុះក្រោយមកក៏លេចមុខជនសង្ស័យម្នាក់ដើរមកក្បែរម៉ូតួរួច កាច់សោក បម្រុងជិះចេញ តែត្រូវប្រជាពលរដ្ឋរស់នៅជិតខាងឃើញក៏ស្រែកឆោ ឡោឡើង បង្កឲ្យភ្ញាក់ផ្អើលដល់ម្ចាស់ម៉ូតូរត់ចេញមកមើលម៉ូតូ ក៏ប្រទះឃើញជនសង្ស័យបម្រុងគេចខ្លួន ទើបនាំគ្នាព័ទ្ធដេញចាប់ជនសង្ស័យបាន និងស្វាគមន៍ម្នាក់មួយដៃ មួយជើងទ្រមខ្លួន បន្ទាប់មក ក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋានឲ្យចុះមកយកជនសង្ស័យម្នាក់ នេះទៅសាកសួរបន្តទៀត ៕
» ព័ត៌មានជាតិ » លួចម៉ូតូមិនបានសម្រេច ម្ចាស់ទាន់ចាប់វាយទ្រមខ្លួន