ភ្នំពេញ ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ ឋិត នៅចំណុចផ្ទះល្វែងមួយកន្លែងតាមបណ្តោយផ្លូវបេតុង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ខណៈប្រជាពលរដ្ឋ និងជនរងគ្រោះជាម្ចាស់លុយបានលើកគ្នាមកព័ទ្ធទីតាំងផ្ទះម៉ា ស្សា កោសជប់ ដោយស្រែកថា សុំយកលុយដែលបុគ្គលិកលួចមកឲ្យ ទើបអ្នកទាំងអស់គ្នារួចខ្លួន ។
ទ្វារ ផ្ទះកន្លែងម៉ាស្សាត្រូវបានទាញបិទអស់រយៈពេលប្រមាណជាង១ម៉ោង ទំរាំតែសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ ទើបបើកឲ្យចូលធ្វើការត្រួតពិនិត្យ ដោយអ្នកនៅក្នុងទីតាំងផ្ទះនោះខ្លាចប្រជាពលរដ្ឋ និងម្ចាស់លុយសំរុកចូលវាយធ្វើបាប ។
ជន រងគ្រោះជាម្ចាស់លុយដែលបាត់ ឈ្មោះ ពត សុខា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតក្រុងដូនកែវ ខេត្តតាកែវ ។ ជនរងគ្រោះបាន និយាយឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែលរូបខ្លួនហាក់បីដូចជាមានអាការៈមិន ស្រួល ក៏ជិះ ម៉ូតូមកកោសខ្យល់ និងម៉ាស្សានៅផ្ទះខាងលើ ហើយពេលចូលទៅដល់ក្នុងបន្ទប់ នារីម៉ាស្សាបានឲ្យ រូបគេដោះសម្លៀកបំពាក់ ហើយខណៈនោះ នារីម្នាក់ក្នុងចំណោមនារីទាំងនោះបានឆ្លៀតឱកាសលូក យកកាបូបលុយរបស់គាត់មានចំនួនទឹកប្រាក់៣.៦៤០ដុល្លារ និងប្រាក់រៀលចំនួន៥ម៉ឺនរៀល ដែល លុយទាំងនេះសម្រាប់បង្គ្រប់ទិញរថយន្ត ។
ជន រងគ្រោះបានឲ្យដឹងទៀតថា ខណៈគាត់កោសខ្យល់ និងម៉ាស្សារួច ស្រាប់តែពិនិត្យមើលនៅក្នុង កាបូបលុយបានបាត់ចំនួន២.៥៨០ដុល្លារ ទើបមានការភ្ញាក់ផ្អើល ក៏ទំនាក់ទំនងទៅកាន់បងប្អូន និង ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
មានជនរងគ្រោះដែលរងការបាត់ប្រាក់នៅក្នុងការ ចូលកោសជប់ ម៉ាស្សាខាងលើនេះបានបាត់បង់នូវប្រាក់ជាច្រើននាក់មកហើយ តែដោយជនរងគ្រោះ ខ្លះបាត់បង់តិចតួច(ត្រឹម២០-៣០ដុល្លារ)ខ្លិលមានរឿងវែងឆ្ងាយទើប មិនប្តឹងផ្តល់ ។ ប៉ុន្តែចំពោះករណី ខាងលើនេះ ជនរងគ្រោះបានបាត់បង់លុយជិត៣.០០០ដុល្លារ ទើបមានការភ្ញាក់ផ្អើលឆោឡោតែម្តង ។
នៅ ទីតាំងកោសជប់ខាងលើនេះ ខណៈនគរបាលមូលដ្ឋានចុះដល់កន្លែងកើតហេតុ ឃើញមានតែស្ត្រី ៣នាក់ប៉ុណ្ណោះ ដែលផ្ទះល្វែងដែលជួលនេះមានចំនួន៤ជាន់ ៕