ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី​ខេត្តឧត្ដរមានជ័យ​ និងលោក​ គឹម សំណាង អនុប្រធានការិយាល័យភូមិបាល​ស្រុកអន្លង់វែង លេងមួយក្បាច់ មន្រ្ដីយោធាជាង​ ៦០០នាក់​ រត់ទៅប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ

ភ្ញាក់ផ្អើល! លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី​ខេត្តឧត្ដរមានជ័យ​ និងលោក​ គឹម សំណាង អនុប្រធានការិយាល័យភូមិបាល​ស្រុកអន្លង់វែង លេងមួយក្បាច់ មន្រ្ដីយោធាជាង​ ៦០០នាក់​ រត់ទៅប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ

ខេត្តឧត្ដរមានជ័យ​ ៖ មហាជនខេត្តឧត្ដរមានជ័យ រង់ចាំមើលថា​ តើអ្នកពាក់ព័ន្ធមានប៉ុន្មាននាក់ នៅក្នុងសំណុំរឿង គ្រួសារយោធិនជាង​ ៦០០គ្រួសារ ប្ដឹងលោក​ គឹម​ សំណាង អនុប្រធាន ការិយាល័យភូមិបាលស្រុកអន្លង់វែង អតីតប្រធាខ្វៀល ចំបញ្ជីដីធ្លី​ នៅភូមិពពេលសែនជ័យ និងលោកអនុសេនីយ៍ត្រី​ ប៉ាន សាម មេភូមិពពេលសែនជ័យ និងជាយោធា ទៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២១​ កន្លងទៅថ្មីៗនេះ?។

 

ប្រភពពីមន្រ្ដីយោធាកងពលតូចលេខ៤១​ បានអោយដឹងថា ប្លង់ដីជាច្រើនហិកតា​ ដែលបានចុះបញ្ជីរួច​ មិនមានភាពប្រក្រតី ចុះហត្ថលេខារបស់លោក​ គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្ដឧត្ដរមានជ័យ ហើយមួយចំនួនទៀត បង្កាន់ដៃចុះវាស់វែង ឈ្មោះរបស់កងទ័ព ពេលចេញប័ណ្ណ​ ជាឈ្មោះ​ វ៉ា​ ប៊ុនម៉េង និងឈ្មោះ​ វ៉ា​ គឹមឡុង ជាឈ្មួញទិញដីនៅឯខេត្តត្បូងឃ្មុំទៅវិញ។

យោងតាមពាក្យបណ្ដឹង​ បានសរសេរថា សុំប្ដឹងលោក​ គឹម​ សំណាង អនុប្រធានការិយាល័យ ភូមិបាលស្រុកអន្លង់វែង ពីបទឃុបឃិតគ្នាជាមួយលោក​ ប៉ាន់ សាម រត់ការធ្វើប័ណ្ណកម្មសិទ្ធិ​ យកដីអនុក្រិដ្ឋគ្រួសារកងទ័ព លក់ទៅអោយឈ្មួញឈ្មោះ វ៉ា​ ប៊ុនម៉េង​ និង​ឈ្មោះ​ វ៉ា គឹមឡុង ជាឈ្មួញដី​ និងបានឃុបឃិតគ្នាចេញប័ណ្ណកម្មសិទ្ធិលើសពីការកំណត់របស់ដីអនុក្រិដ្ឋ​ ព្រោះដីកងទ័ពទទួលបាន​តែក្នុងមួយគ្រួសារ​​ ៥០ម៉ែត្រ​ គុណនិង​ ១០០ម៉ែត្រ ដែលជាដី សម្បទានសង្គមកិច្ចគ្រួសារកងទ័ព ដែលមានអនុក្រិដ្ឋលេខ ៨៥​ អ ន ក្រ ប ក ចុះថ្ងៃទី០៤​

ខែសីហា​ ឆ្នាំ២០១០ ចំណារបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រគល់ជូនកងពលតូចថ្មើជើងលេខ៤១ ទុកសំរាប់ចែកជូនគ្រួសារកងទ័​ ចំនួន​ ១៣៥២គ្រួសារ ដើម្បីសង់លំនៅដ្ឋាន​ និងអាស្រ័យផល ក្នុងមួយគ្រួសារ​ ៥០​ គុណនិង​ ១០០ម៉ែត្រ​ ស្មើគ្នា​។

ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបធ្វើអោយដីបាត់បង់ និងមានគ្រួសារកងទ័ពចំនួន​ ៦៥៧គ្រួសារទៀត​ ពុំទទួលបានដីគោលរបបរបស់ពួកគាត់។

ជុំវិញករណីនេះ​ លោក​ ប៉ាន់​ សាម​ បានឲ្យដឹងថា​ បើចោទថា​ លោកលក់​ សូមយកភស្តុតាងមក លោកបន្ថែមថា​ លោកមិនមានការពាក់ព័ន្ធនោះទេ។​ ចំណែកលោក​ គឹម​ គាវិន​ ប្រធានមន្ទីររៀបចំដែនដី បានឲ្យដឹង​ថា​ លោកបានអនុវត្ដត្រឹមត្រូវតាមច្បាប់ ទាំងការចុះវាស់វែង​ និងការប្រជុំឯកភាពពីអភិបាលខេត្ត និងមានការបិទប្រកាសត្រឹមត្រូវ។ លោកបន្តថា​ តើពេលនោះ​ មន្រ្ដីយោធាទាំងនោះ​ នៅឯណា​ ម៉េចមិនមកមើលគេបិទប្រកាស​ និងធ្វើការតវ៉ា?។

ករណីនេះ​ មន្រ្ដីយោធាជាច្រើននាក់​ ដែលជាម្ចាស់អំណោយដី​ ថា​ ពេលនោះ​ ពួកគាត់ទៅបំពេញកាតព្វកិច្ចរបស់ខ្លួន ការពារទឹកដីនៅសមរភូមិ ព្រំប្រទល់កម្ពុជា-ឡាវ នៅឯខេត្តស្ទឹងត្រែង​ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya