ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា នាស្ថានទូតអាមេរិក នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ ស្ដីពីសេវាកម្មថ្មីសម្រាប់ទិដ្ឋាការអាមេរិក ចំពោះអ្នកដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ មានដូចជា ទិដ្ឋាការគូដណ្ដឹង (K1) ជាដើម នាថ្ងៃអនាគត។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក បានបញ្ជាក់ថា សន្និសីទនេះ មន្ត្រីផ្នែកកុងស៊ុលស្ថានទូតអាមេរិក នឹងឆ្លើយរាល់សំណួរផ្សេងៗរបស់ក្រុមអ្នកសារព័ត៌មាន ឬអ្នកពាក់ព័ន្ធ ទាក់ទងសេវាកម្មទិដ្ឋាការថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃអនាគត៕