ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! ឈ្មួញទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក រាប់សិបហិកតា ឃុំច្រណូក ស្រុកកំពង់លែង យ៉ាងរលូន

ភ្ញាក់ផ្អើល! ឈ្មួញទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក រាប់សិបហិកតា ឃុំច្រណូក ស្រុកកំពង់លែង យ៉ាងរលូន

កំពង់ឆ្នំាង ៖ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដីព្រៃលិចទឹករបស់រដ្ឋជាង៣០ហិកតាក្នុងឃុំច្រណូក ត្រូវគេឈូសឆាយនៅពេល យប់ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ដីព្រៃលិចទឹកដែលគេប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិនោះ គឺជាព្រៃលិចទឹកក្នុងតំបន់៣ ចំណុចច្រាំងចោត ជាប់ផ្លូវជាតិលេខ៥១ តភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ។ ចំណែកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បែរជារក្សាភាពស្ងៀមស្ងាត់ ខណៈដែលឈ្មួញទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់សិបហិកតាយ៉ាងស្រួលៗ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈ្មួញបានយកត្រាក់ទ័រដល់ទៅ៦គ្រឿងធ្វើសកម្មភាព ឈូសឆាយដីព្រៃលិចទឹកចំណុចច្រាំងចោត ឃុំច្រណូក​ នៅពេលយប់ព្រោះពួកគេមិន ហ៊ានធ្វើសកម្មភាពនៅពេលថ្ងៃឡើយ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដីព្រៃលិចទឹកក្នុងតំបន់៣ចំណុចច្រាំងចោត ទំហំប្រមាណ១០០ហិកតាត្រូវបានគេ ឈូសឆាយអស់ជាង៣០ហិក​តារួចជាស្រេច ព្រោះមន្ត្រីអាជ្ញាធរថ្នាក់ភូមិថ្នាក់ស្រុក មិនចាត់វិធានការបង្ក្រាបអ្នកប្រព្រឹត្តបទល្មើសនៅឡើយទេ។

ជុំវិញបញ្ហានេះ​ ប្រជាពលរដ្ឋក្នុងឃុំច្រណូក ស្រុកកំពង់លែង បានអំពាវនាវឲ្យលោក

ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់មុនពេលដីព្រៃលិចទឹកនៅចំណុចច្រាំងចោត ក្លាយជាកម្មសិទ្ធិឯកជនទាំងស្រុង។ ដោយហេតុថា មន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុកព្រមទាំងលោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន​ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បណ្តោយឲ្យបទល្មើសកើតឡើងយ៉ាងអនាធិបតេយ្យ។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទាល់តែមានការឃុបឃិតជាប្រពន្ធទើបដីព្រៃលិចទឹករាប់សិបហិកតាត្រូវឈ្មួញទន្ទ្រានកាន់កាប់យ៉ាងស្រួលៗហើយមន្ត្រីអាជ្ញាធរសម្ងំស្ងាត់ឈឹងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya