(ខេត្តឧត្តរមានជ័យ) ៖ អស់លោកមិនដែលចុះបង្ក្រាប ម្ដងណាឡើយ ជាក់ស្តែងនៅថ្ងៃ ពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០ នាទីថ្ងៃ ក្រុមការងារសាព័ត៌មានយើងបានចុះ ទៅថតផ្ដិតយករូបភាព នៅទីកន្លែងនោះផ្ទាល់ ឃើញមានម៉ាស៊ីនតាបជ្រៀកឈូស ឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឺងកងផ្អើលពេញភូមិ ស្មើរតែបែកក្រដាសត្រចៀក បែកជាអស់លោក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។
រោងសិប្បកម្មកែឆ្នៃពីរឈើ ជាច្រើនកន្លែងដែលគេសង្ស័យថា អត់ច្បាប់នៅក្នុងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តែមិនដែលឃើញមានអស់លោក អាជ្ញាធរមូលដ្ឋាន និងមន្ដ្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាពាក់ព័ន្ធ បើយោងតាមប្រភពពីប្រជាពលរដ្ឋថាជាខ្សែស្រលាយរបស់ អាជ្ញាធរមូលដ្ឋាន និងមន្ដ្រី មេព្រៃទាំងនោះ។
ប្រជាពលរដ្ឋសម្ដែងការហួសចិត្ត យ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើ និង លោក ហោ លឹម ជាមន្ដ្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទ គួរតែធ្វើការចុះបង្ក្រាប ទីតាំងរោងសិប្បកម្មកែឆ្នៃពីរឈើ ហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែតបណ្ដោយឲ្យមាន បទល្មើស សិប្បកម្មកែឆ្នៃ ធ្វើការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ។
ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ដ្រីជំនាញថ្នាក់ជាតិ ជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្ម កែឆ្នៃ ជាច្រើនកន្លែងនេះផង ដោយសារប្រជាពលរដ្ឋហួសចិត្តនឹងលោកជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើ និងលោក ហោ លឹម មន្ដ្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទ ដែលមិនមានការបង្ក្រាបឬក៏ទប់ស្កាត់ រោងសិប្បកម្មកែឆ្នៃពីរឈើនោះឡើយ ពេលនេះ ប្រជាពលរដ្ឋសំណូមពរដល់មន្ដ្រីជំនាញថ្នាក់ជាតិមេត្តាជួយពិនិត្យនិងបង្ក្រាបផងទាន៕