កោះកុង ៖ កាលពីថ្ងៃទី ៥ខែមីនា ឆ្នាំ ២០១៤ ដែលស្ថិតនៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។ ហើយបាននាំខ្លួនមនុស្សប្រុសស្រី ទាំង១០នាក់ ទៅស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ រួចមកសម្ថតិកិច្ចបានធ្វើការដោះលែង ស្រីម៉ាស្សាចំនួន៧នាក់ ឱ្យទៅលំនៅឋានវិញ ក្រោយពីស៊ើបសង្កេតរួច មិនមានពាក់ព័ន្ធនៅបទល្មើសខាងលើនេះ ព្រមទាំងបានធ្វើការអប់រំពីសមត្ថកិច្ច។
ប្រភពពីសមត្ថកិច្ច បាននិយាយឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមីនានេះថា ក្រោយពីធ្វើការសាកសួររួចមក ដោយមិនបានពាក់ព័ន្ធ សមត្ថកិច្ចបានធ្វើការអប់រំ ហើយដោះឱ្យ ទៅលំនៅឋានវិញ។
ក្រោយពីធ្វើការដោះលែងស្រីម៉ាស្សាទាំង៧នាក់ហើយ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ ដោយស៊ើបសង្កេតឃើញថា មានការពាក់ព័ន្ធ ក្នុងការចែកចាយថ្នាំញៀន និងមានលាក់អាវុធខុសច្បាប់១ដើមគឺ ប្រភេទអាវុធអាកា ប្រើខ្យល់បាញ់គ្រាប់ឃ្លី។ ដោយជនសង្ស័យទាំង៣នាក់នោះ មាន ឈ្មោះ ១-ឈ្មោះ វ៉ាង បូរ ភេទប្រុស អាយុ ៣៥ឆ្នាំ។ ២- ឈ្មោះ ជិន ឌុង ភេទស្រី អាយុ ៥៥ឆ្នាំ ជាថៅកែហាងម៉ាស្សា ៦៦៦។ ៣-ឈ្មោះ ជិន ប៊ែរ ភេទស្រី អាយុ ២៥ឆ្នាំទាំង៣នាក់ ជាជនជាតិវៀតណាម ស្នាក់នៅភូមិឃុំកើតហេតុ៕