ភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ នៅមុខច្រកចូល ផ្សារសំណង់១២ ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន ពីរកញ្ចប់តូចនេះ ដឹកនាំដោយលោក ជា សុផា មេបញ្ជាការរងអាវុធហត្ថខណ្ឌ ដែលមានកម្លាំងចំនួន ១០នាក់ ដោយឃាត់បានជនសង្ស័យបាន ០៤នាក់ ក្នុងនោះមានស្រីម្នាក់ នៅខាងមុខ ច្រកខ្លោងទ្វារផ្សាសំណង់១២ ស្តិតនៅក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទូលគោក ដោយដកហូតបានម៉ូតូពីរគ្រឿង ម៉ាក ស្តេបពណ៌ក្រហម ពាក់ស្លាកលេខកំពត 1D-0815 និងមួយគ្រឿងទៀត ម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CC-3945 ចំណែកបក្ខពួក ម្នាក់ទៀត បានរត់គេចខ្លួនបាត់៕