ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ម្នាក់​ពីបទ​លួងលោម​ស្ដ្រី​ខ្មែរ ឱ្យទៅ​យកប្ដី​ជនជាតិ​ចិន​ ​

ស្ដ្រី​ម្នាក់​ពីបទ​លួងលោម​ស្ដ្រី​ខ្មែរ ឱ្យទៅ​យកប្ដី​ជនជាតិ​ចិន​ ​

កំពង់ចាម ៖ កាលពី​ថ្ងៃទី​៥ ខែ មីនា ឆ្នាំ​២០១៤ នៅ​នឹង​ផ្ទះ​ស្ដ្រី​សង្ស័យ ស្ថិតនៅ​ក្នុងភូមិ​កង​តា​ណឹ​ង​ទី​៩ ឃុំ​កង តា​ណឹ​ង ស្រុក​កងមាស ខេត្ដ​កំពង់ចាម តាម​ដីកា​របស់លោក​រៀល សុ​ភិន តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ កំពង់ចាម ។​
​ស្ដ្រី​សង្ស័យ​ត្រូវ បាន​ឃាត់ខ្លួន​ឈ្មោះ កើត គឹម​យាន អាយុ​៥០​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​កង​តា​ណឹ​ង​ទី​៩ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្ដ​កំពង់ចាម ។​
​ផ្អែក​តាម​ការរៀបរាប់​របស់​ឈ្មោះ​ឡូញ សុខ​ឡាយ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន ទីលំនៅ​ភូមិ​អន្លង់​គគីរ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្ដ​កំពង់ចាម ដែល ត្រូវជា​បងស្រី​បង្កើត​របស់​ស្ដ្រី​រងគ្រោះ ឱ្យដឹងថា ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០១៣ ស្ដ្រី​សង្ស័យ​ឈ្មោះ​កើត គឹម យាន បានធ្វើ​ដំណើរ​មកដល់​ផ្ទះ​របស់ គាត់​ដើម្បី​អូសទាញ​ប្អូនស្រី​របស់គាត់ ឈ្មោះ​ឡូញ សុខ​ទៀង អាយុ​២៦​ឆ្នាំ ឱ្យទៅ យកប្ដី​ជនជាតិ​ចិនដីគោក​ដោយ​ស្ដ្រី សង្ស័យ​ធានា​អះអាង​នៅ​ចំពោះមុខ គ្រួសារ​គាត់​ថា ទៅយក​ប្ដី​ជនជាតិ​ចិន នឹងមាន​ជីវភាព​ធូរធារ ។ ក្នុងពេលនោះ ប្អូនស្រី​របស់គាត់​ឈ្មោះ​ឡូញ សុខ​ទៀង បាន​និយាយប្រាប់​ទៅ​មេខ្យល់ (​ស្ដ្រី សង្ស័យ​) នោះ​ថា នាង​មាន​ជំងឺ​រោគ​ស្ដ្រី ជាប់​ខ្លួន តែ​មេខ្យល់​នោះ​ឆ្លើយ​មកវិញ ថា មិន​អី​ទេ​ចាំ​ទៅដល់​ប្រទេស​ចិន​ចាំ ព្យាបាល​ឱ្យ​ជា​សិន​ចាំ​យកប្ដី ។ មិន​តែ ប៉ុណ្ណោះ​មេខ្យល់​ខាងលើនេះ​បាន​សន្យា ថា សោហ៊ុយ​ធ្វើឯកសារ បែបបទ លិខិត ឆ្លងដែន ទិដ្ឋាការ​ទេសចរណ៍ សំបុត្រ យន្ដហោះ​គឺ​ឈ្មោះ​រូបគេ​(​ស្ត្រី​សង្ស័យ​)​ជា​អ្នកចេញ​ព្រមទាំង​ឱ្យ​ថ្លៃទឹកដោះ ចំនួន ៤៥០ ដុល្លារ ។ ពេល​បានឮ​សម្ដី​មេខ្យល់​បែប នេះ​ប្អូនស្រី​របស់ខ្លួន​ក៏​ជឿ​តាម​ទាំងស្រុង​។ លុះដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៣ មេ ខ្យល់​ក៏បាន​នាំ​ប្អូនស្រី​របស់ខ្លួន​ទៅកាន់ រាជធានី​ភ្នំពេញ​ដើម្បី​ប្រគល់​ទៅឱ្យ​មេ ខ្យល់​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ មិន ស្គាល់​អាសយដ្ឋាន រួច​មេខ្យល់​នោះបាន បញ្ជូន​ប្អូន​របស់ខ្លួន​តាម​រថយន្ដ​ឆ្លងកាត់ ច្រកទ្វារ​អន្ដរជាតិ​បាវិត​ទៅ​ប្រទេស​វៀត  ណា​ម ទើប​បន្ដទៅ​ប្រទេស​ចិន​តែម្ដង ។ រហូតដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ ប្អូនស្រី​របស់គាត់​បាន​ទូរស័ព្ទ​មក​ផ្ទះ ដោយ​ប្រាប់ថា នាង​ត្រូវ​ប្ដី​ជនជាតិ​ចិន បង្ខំ​ឱ្យ​រួមភេទ​ទាំង​មាន​ជំងឺ​ព្រមទាំង បិទ​សិទ្ធិសេរីភាព​មិនឱ្យ​ទៅណា​មក​ណា បានទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya