ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » បុរស​រត់​ម៉ូតូ​កង់​បី​ម្នាក់ ព្យាយាម​ជិះ​មក​កាល់​ម៉ែត្រ ត្រូវ​ឆ្មាំ​កាំភ្លើង​បាញ់​៣​គ្រាប់​ ​

បុរស​រត់​ម៉ូតូ​កង់​បី​ម្នាក់ ព្យាយាម​ជិះ​មក​កាល់​ម៉ែត្រ ត្រូវ​ឆ្មាំ​កាំភ្លើង​បាញ់​៣​គ្រាប់​ ​

ភ្នំពេញ ៖ បុរស​រត់​កង់​បី​ម្នាក់​ត្រូវបាន​ឆ្មាំ​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់ រួច​ព្យាយាម​ជិះ​មក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​ព្យាបាល កាលពី​ថ្ងៃទី​០៥ មីនា ឆ្នាំ​២០១៤ នៅ​ចំណុច​កែង​ផ្លូវ​លេខ​៤៧​និង​៦១​ស្ថិតក្នុង​ភូមិ​ទី​៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​បុរសរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជន ហាត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​ផ្សារ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល រងរបួស​មួយគ្រា​ប់​ចំ​ចង្កេះ​ខាងឆ្វេង​។​
​មុនពេល​កើតហេតុ​បុរសរងគ្រោះ​ជន ហាត បើក​រ៉ឺម៉ក់​ម៉ូតូ​ដឹក​បុរស​ម្នាក់​តាមផ្លូវ​លេខ​៤៧​ទិសដៅ​ពី ជើង​ទៅ​ត្បូង លុះ​មកដល់​កែង​ផ្លូវ​លេខ​៦១ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខន​ជិះ​ម្នាក់ឯង​បញ្ច្រាសទិស​គ្នា ហើយ​ជិះ​ប៉ះ​រ៉ឺម៉ក​ម៉ូតូ​។ ពេល​បុរសរងគ្រោះ​ឈប់​រ៉ឺម៉ក​ម៉ូតូ​ស្រែកជេរ​ហើយក៏​ចុះ ទាញយក​បំពង់​ទីប​បម្រុង​វាយ​ទៅលើ​ភាគី​ម៉ូតូ​អាយ​ខន តែ​ត្រូវបាន​បុរស​ម្នាក់​ដែលជា​ភ្ញៀវ​ជិះ​រ៉ឺម៉ក់​ម៉ូតូ​កង់​បី​ជួយ​ឃាត់ ។​ពេលនោះ​ភាគី​ម៉ូតូ​អាយ​ខន​បាន​បើក​ទៅ​បាត់ ប្រហែលជា​៥​នាទី​ក្រោយមក ឃើញ​ជននេះ​បាន​ដឹក​បក្សពួក​ម្នាក់​ត្រឡប់មកវិញ​ឈប់​ក្បែរ​ម៉ូតូ​ជនរងគ្រោះ រួច​បុរស​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ​ក៏បាន​ធាក់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​។ ក្រោយមក​ពួកគេ​ក៏​ជិះ​ម៉ូតូ​ចេញ​ប្រហែល​១០​ម៉ែត្រ​ក៏​ទាញ​កាំភ្លើង​ចេញពី​ចង្កេះ​ខោ​ហើយ​បាញ់​សំដៅ​ទៅលើ​បុរសរងគ្រោះ​ជា​បន្តបន្ទាប់​ចំនួន​៣​គ្រាប់​រួច​គេចខ្លួនបាត់​។ សមត្ថកិច្ច​បាន​និយាយថា ក្រោយពី​ខ្មាន់កាំភ្លើង​គេចខ្លួន​ជនរងគ្រោះ​បាន​បើក​រ៉ឺម៉ក់​ម៉ូតូ​ចេញ តែ​មិនដឹងថា​រូប​ខ្លួន​ត្រូវ​គ្រាប់​នោះទេ​លុះ​បន្តិច​មក​ទើប​ដឹងថា​ត្រូវគេ​បាញ់​ចំ​ចង្កេះ​ខាងឆ្វេង​ហូរឈាម​យ៉ាងច្រើន​រួច​បង្ហួស​ចូល​មន្ទីរពេទ្យ​កាល់ម៉ែត​។​
​បច្ចុប្បន្ន ក្រោយពី រកឃើញ​សំបក​គ្រាប់កាំភ្លើង​មួយ ប្រភេទ​កា​៥៩​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​ជនសង្ស័យ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya