ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ស្លាប់ភ្លាមៗ យ៉ាងរន្ធត់មើលសពលែងស្គាល់ ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តយីឌុបបើកមកពីក្រោយ ជ្រុលបុកនឹងកិន ហើយព្យាយាមបើករត់  នៅភ្នំពេញ

បុរសម្នាក់ស្លាប់ភ្លាមៗ យ៉ាងរន្ធត់មើលសពលែងស្គាល់ ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តយីឌុបបើកមកពីក្រោយ ជ្រុលបុកនឹងកិន ហើយព្យាយាមបើករត់  នៅភ្នំពេញ

ភ្នំពេញ ៖  ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែលជិត៥០ឆ្នាំ ស្លៀកខោក្រណាត់ពណ៌ទឹកដោះគោ ពាក់អាវក្រណាត់សឆ្នូត ដៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR 2500 ។

កាលពី រសៀល ថ្ងៃទី២៨  ខែមករា ឆ្នាំ២០២១ នៅខាងជើងសាលាពងទឹក តាមបណ្តោយផ្លូវជាតិលេខ៣  ភូមិតាំងរនាម  សង្កាត់បន្ទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣  ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តយីឌុបពណ៌ដីឥដ្ឋ  គ្មានស្លាកលេខ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលមកបុករួចកិនបណ្តាលឲ្យជនរងគ្រោះបែក

ក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធម៌  ហើយរថយន្តមិនបានព្យាយាមបើករត់ បានប្រហែល២០០ម៉ែត្រម្ចាស់ក៏ឈប់រួចចុះគេចខ្លួនបាត់។  ដោយឡែកសពជនរងគ្រោះ ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya