ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម!  បុរសម្នាក់ ជាកម្មករ​ផ្ទះសំណាក់​ ​ត្រូវ​ឃាតក​សម្លាប់ នៅកណ្តាល

ឃាតកម្ម!  បុរសម្នាក់ ជាកម្មករ​ផ្ទះសំណាក់​ ​ត្រូវ​ឃាតក​សម្លាប់ នៅកណ្តាល

កណ្តាល​:  ករណី​ឃាតកម្ម​មួយ នៅ​ចំណុច​ផ្ទះសំណាក់​៣៦២ ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​ នា​​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ  ។​  ជនរងគ្រោះ​ឈ្មោះ ចាន់ សុឃាង ហៅ វី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​បន្ទប់​ជួល​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​ផ្ទះសំណាក់​៣៦២ ។ ជនសង្ស័យ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដោយបាន​គេចខ្លួនបាត់ ។​

​នៅ​មុនពេល​កើតហេតុ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៦៖១៥​នាទី ល្ងាច​ជនរងគ្រោះ​បាន​ចូលមក​ធ្វើការ​នៅក្នុង​ផ្ទះសំណាក់​៣៦២​ដូច​សព្វដង​។ លុះដល់​ម៉ោង​៧៖៣០​នាទី​យប់ ម្ចាស់ផ្ទះ​សំណាក់​បាន​យក​ម៉ូតូ​របស់ខ្លួន​ម៉ាក​ហុងដា មក​ទុក​នៅមុខ​បន្ទប់ដេក​របស់ខ្លួន ដោយ​ចាក់​សោក និង​យក​សោ​កង​ជ័រ​ពណ៌​ក្រហម មកចាក់​ជាប់​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក YAMAHA ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1HS5192​។ លុះដល់​ម៉ោង​ប្រហែល​៧៖៤០​នាទី យប់​មាន​ភ្ញៀវ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចុះបញ្ជី​ក្នុង​សៀវភៅ​ចូល​សម្រាក​បន្ទប់​លេខ​៧ ធម្មតា​។​

លុះដល់​ម៉ោង​៩៖៣០​នាទី យប់​ម្ចាស់​ផ្ទះសំណាក់​ក៏​នាំគ្នា​ចូលដេក​អស់​ទុក​ឲ្យ​ជនរងគ្រោះ​មើល​ការខុសត្រូវ​។ លុះដល់​ម៉ោង​ប្រហែល​៣៖១៥​នាទី​ទៀបភ្លឺ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ភ្ញៀវ​ដែល​ស្នាក់​នៅក្នុង​បន្ទប់​លេខ​៧ បាន​ឲ្យ​បុគ្គលិក​យក​ស្រា​បៀរ​អាន់​ឆ័​រ​ចំនួន​៤​កំប៉ុង ចូលទៅក្នុង​បន្ទប់​របស់ខ្លួន​ស្នាក់នៅ ។ បន្ទាប់មក ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​រឹត​ក ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​បន្ទប់ តាម​ការពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិភាព​។​

ដល់​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ​ម្ចាស់ផ្ទះ​សំណាក់​ក៏​ភ្ញាក់ពីដេក​បើកទ្វារ​ចេញមក​ខាងក្រៅ​មើល​មក​ម៉ូតូ​របស់ខ្លួន​ក៏​ស្រាប់តែ​បាត់​មិនឃើញ​រួច​រកមើល​ជនរងគ្រោះ ក៏​ស្រាប់តែ​បាត់​មិនឃើញ​នៅតែ​ស្បែកជើង​និង​កង្ហា បើក​ទុកចោល​បន្ទាប់មក​ម្ចាស់ផ្ទះ​សំណាក់ ក៏​ដើររក​ជនរងគ្រោះ​មិនឃើញ ក៏​ទៅ​ឆែក​កាមេរ៉ា​មើលឃើញ​ជនសង្ស័យ​០១​នាក់ នៅ​បន្ទប់​លេខ​៧​ជា​អ្នក​លួច​ម៉ូតូ​។ ក្រោយមក​ម្ចាស់​ផ្ទះសំណាក់​ក៏​ដើរ​ចូលទៅ​បើកទ្វារ​បន្ទប់​លេខ​៧ ក៏​ជាប់​សោ​បើក​មិន​រួចហើយ​ម្ចាស់ផ្ទះ យក​សោ​បន្ទប់​ទៅ​ចាក់​ទ្វារ​បន្ទប់​មើលឃើញ​មាន​មនុស្ស​ម្នាក់​ដេក នៅលើ​គ្រែ​តែម្នាក់ឯង គ្រប​កន្សែងពោះគោ និង​យក​ខ្នើយ​ដាក់​ពីលើ​មុខ ឃើញ​ដូច​នោះ​ម្ចាស់​ផ្ទះសំណាក់​ក៏​ទៅ​បើក​មើលឃើញ​ជនរងគ្រោះ​ត្រូវបាន​គេ​សម្លាប់​បាត់ទៅហើយ​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya