ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?

លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?

ខេត្តឧត្ដរមានជ័យ ៖  ល្បីថា លោកអនុសេនីយ៍ត្រី ប៉ាន់ សាម បានឃុបឃិតគ្នាជាមួយលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង ចុះបញ្ជីនៅលើដីអនុក្រិដ្ឋរបស់ប្រមុខ រាជរដ្ឋាភិបាល សំរាប់ចែកជូនគ្រួសារកងទ័ព នៅអង្គភាពកងពលតូចថ្មើជើងលេខ៤១ អស់ជាច្រើន ធ្វើជាកម្មសិទ្ធិ និងលក់ទៅអោយឈ្មួញរាប់សិបហិកតា ស្ថិតនៅភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។  លោកអនុសេនីយ៍ត្រី ប៉ាន់ សាម ជាមេ ភូមិពពេលសែនជ័យ និងជាកងទ័ពនៅកងពលលេខ៤១ផង មានតួនាទីពីរ ស៊ីប្រាក់ខែមេភូមិផង និងយោធាផង។

ប្រភព បានអោយដឹង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះថា មន្រ្ដីយោធានៅអង្គភាពកងពលតូចលេខ៤១ ប្រមាណជាង ៦០០គ្រួសារទៀត មិនទាន់ទទួលបានដីគោលរបបគ្រួសារកងទ័ពនៅឡើយទេ។

ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រោមបទបញ្ជារបស់ ឯកឧត្ដមមេបញ្ជាការកងពលតូចលេខ៤១ បានបញ្ជាក្រុមការងារ យកគ្រឿងចក្រកាយត្រាសសេ ប្រព័ន្ធផ្លូវក្នុងដីអនុក្រិដ្ឋរបស់រាជរដ្ឋាភិបាល លេខ ៨៥ អ ន ក្រ ប ក ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១០ ចំណារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅលើផ្ទៃដី ៨៦០ហិកតា ស្ថិតនៅភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ សំរាប់ចែកជូន គ្រួសារកងទ័ពកងពលតូចថ្មើរជេីងលេខ៤១ សំរាប់សង់លំនៅដ្ឋាន និងអាស្រ័យផល។ ប៉ុន្តែ ត្រូវបានប្រពន្ធលោកអនុសេនីយ៍ត្រី ប៉ាន់ សាម ជាមេភូមិ ទៅធ្វើការរារាំង និងអះអាងថា ជាដីរបស់ខ្លួន។

គោលរបបរបស់គ្រួសារកងទ័ព ត្រូវទទួលបានក្បាល ៥០ម៉ែត្រ គុណនិង ១០០ម៉ែត្រ។ ក្នុងនោះដែរ លោកអនុសេនីយ៍ត្រី ប៉ាន់ សាម និងគ្រួសារ បានទទួលគោលរបបផ្ទះ និងដី របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចរាល់ហើយដែរ។

ជុំវិញករណីនេះ  សារព័ត៌មានយើងខ្ញុំមិនទាន់ស្វែងរកសុំការបំភ្លឺបានទេ ព្រោះលេខទូស័ព្ទមិនអាចធ្វើការទំនាក់ទំនងបាន ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya