ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ថ្ងៃទី១៥  ខាងមុខនេះ តុលាការខេត្តកំពង់ស្ពឺ ចេញដីកាកោះហៅយោធាផ្កាយ២ សូយ ចាន់សឿន និងបក្ខពួក ចូលបំភ្លឺករណីប្រើអំពើហិង្សា និងគម្រាមសម្លាប់លើស្ត្រីម្នាក់

ថ្ងៃទី១៥  ខាងមុខនេះ តុលាការខេត្តកំពង់ស្ពឺ ចេញដីកាកោះហៅយោធាផ្កាយ២ សូយ ចាន់សឿន និងបក្ខពួក ចូលបំភ្លឺករណីប្រើអំពើហិង្សា និងគម្រាមសម្លាប់លើស្ត្រីម្នាក់

 (កំពង់ស្ពឺ)៖  នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះហៅជនសង្ស័យឈ្មោះ សូយ ចាន់សឿន ជាឧត្តមសេនីយ៍ទោ និងមានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិឲ្យចូលបំភ្លឺនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសាកសួរពីដំណើររឿង «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់»។

រីឯបក្ខពួកម្នាក់ទៀតឈ្មោះ ស្រី សម្បត្តិ ភេទប្រុស មានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឈន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ក៏ត្រូវបានតុលាការចេញដីកាកោះហៅ ឲ្យចូលបំភ្លឺផងដែរនារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះផងដែរ។

ដីកាកោះហៅនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចេញកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ក្រោយស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីសបានពាក្យបណ្ដឹងចូលនៅថ្ងៃខែឆ្នាំដដែល។ រីឯដីកាកោះហៅលោកស្រី សម្បត្តិ បានចេញកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

គូរជម្រាបថា យោងតាមពាក្យបណ្ដឹងដែលសារព័ត៌មានទទួលបាននៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ មានខ្លឹមសារថា កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់ នៅលើដងផ្លូវស្ថិតនៅរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្ដាល ឈ្មោះ សូយ ចាន់សឿន បានវាយដំមកលើនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់មកលើនាង ខ្ញុំមិន អោយខ្ញុំស្រែក និងគម្រាមបាញ់បំបាក់ជើងនិងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ព្រមទាំងចាប់បង្ខាំងនាងខ្ញុំនៅក្នុងផ្ទះកូនចៅរបស់គាត់ ឈ្មោះស្រីសម្បត្តិ ដែលមានតួនាទីជានាយស្ដីទី ការិយាល័យអភិវឌ្ឍន៍នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ រហូតដល់ម៉ោង ៧ យប់ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដើមហេតុដែលនាំឲ្យកើតហិង្សាយ៉ាងដូច្នេះនិងដំណើររឿងថា ដោយសារតែទាស់សំដីគ្នាបន្តិចបន្តួចពាក់ព័ន្ធការផ្ដល់យោបល់ផ្លូវច្បាប់ ជុំវិញករណីប្ដឹងប្ដល់គ្នាលើករណីវិវាទដីធ្លី របស់លោក សូយ ចាន់សឿន ហើយបុគ្គលរូបនេះកើតការខឹងសម្បាដូចកម្រោលចូល ក៍បានដាល់ចំភ្នែក កញ្ចឹងក និងលើទ្រូងជាច្រើនដៃ បណ្ដាលឲ្យសឺ វិលមុខ ដែលការវាយនេះនៅម្ដុំរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល។ បន្ទាប់មកជនដៃដល់ក៏បានបើកឡានទៅដល់ម្ដុំច្បារអំពៅក៍ធ្វើវាយប៉ុន្មានដៃថែមទៀត និងបើកឡានរហូតដល់ខេត្តកំពង់ស្ពឺក៏បានវាយតប់ និងគម្រាមបាញ់សម្លាប់ បាញ់បំបាក់ជើងថែមទៀតផង ហើយបើកឡានទៅផ្ទះកូនចៅ របស់គាត់ ឈ្មោះ ស្រី សម្បត្តិ និងបានបង្ខាំងខ្លួននៅក្នុងផ្ទះ ហើយខ្លួនក៍បានតេទូរស័ព្ទទៅសាច់ញាត្តិ និងសមត្ថកិច្ចភ្លាម។ បន្ទាប់មកនៅយប់វេលាម៉ោងជាង៧ ទើបខាងសមត្ថកិច្ចមកដល់ និងបានរំដោះខ្លួនចេញមក ដើម្បីទៅមន្ទីរពេទ្យធ្វើការសង្រ្គោះព្យាបាល ព្រោះខ្លួនមានអាការៈលើសឈាមខ្លាំង និងរបួសធ្ងន់ធ្ងរនៅលើភ្នែកទាំងសងខាង។

ស្ត្រីដដែលបានបញ្ជាក់ទៀតថា ខ្លួនបានដាក់បណ្ដឹងចូលអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺរួចរាល់ហើយ ដើម្បីរកយុត្តិធម៌ជូនខ្លួន ព្រោះការឈឺចាប់ផ្លូវកាយ និងផ្លូវចិត្តនេះមានទំហំធំធេងណាស់ ខណៈខ្លួនជានារីទន់ខ្សោយ ប៉ុន្តែបែជាត្រូវបុរសមាឌធំម្នាក់វាយប្រហារយ៉ាងសាហាវយ៉ាងដូច្នេះ ដោយគ្មានគោរសិទ្ធិស្ត្រីសូម្បីបន្តិច។

ស្ត្រីរងគ្រោះ ទទូចសុំតុលាការខេត្តកំពង់ស្ពឺ មេត្តារួសរាន់ចាត់ការលើសំណុំរឿងនេះលង ដោយសារបុគ្គលនេះតែងតែគម្រាមមកលើខ្លួន ពិសេសខ្លួនមានការបារម្ភខ្លាំងចំពោះសុវត្ថិភាព ដោយសារបុគ្គលនេះជាមនុស្សដៃឆៅថា បាញ់គឺបាញ់ថា សម្លាប់គឺសម្លាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya