ភ្នំពេញ ៖ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ចំណុចជិតវត្តពោធិ៍ញៀនក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។
មុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់ និងរ៉ឺម៉កអេតចាយមួយគ្រឿងទៀត បើកមកឈប់ផ្ទះរបស់គាត់ រួចក៏បាននាំគ្នាធ្វើសម្មភាពគាស់ផ្ទះរបស់គាត់ បម្រុងនឹងចូលលួចទ្រព្យសម្បត្តិ ដោយពួកគាត់បានឃើញទាន់ពេលរួចបាននាំគ្នាព័ទ្ធចាប់បានម្នាក់ និងបក្ខពួក២នាក់ទៀតបានរត់ទៅបើករ៉ឺម៉ករត់គេចខ្លួនបាត់ស្រមោលទៅ។ ជនសង្ស័យឃាត់បានមានឈ្មោះហឿន ទុំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំវត្តពោធិ៍ញៀន មានស្រុកកំណើតខេត្តសៀមរាប ៕