ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង​ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង​ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ  នៅភ្នំពេញ

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង១១​ និង២៥នាទីយប់​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០២១ បុរសម្នាក់ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែង​ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ខណៈពួកគេជិះម៉ូតូធុនធំមួយគ្រឿងក្នុងល្បឿនលឿនហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ ​ នៅក្បែរមន្ទីរពេទ្យុមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ីប្រហែល៣ម៉ែត្រ​ តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ សពជនរងគ្រោះទាំងពីរនាក់នោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។

ដំបូងគេឃើញម៉ូតូធុនធំ​ កម្លាំង1200CC ពណ៌ខ្មៅ​លាយស​ ពាក់ស្លាកលេខភ្នំពេញ​ 1FH- 6696 ត្រូវបានបុរសពីរនាក់ជិះឌុបគ្នាតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន​។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ ធ្វើឲ្យម៉ូតូអូសជាង៥០ម៉ែត្រ​ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិងបង្គោលភ្លើងនៅកណ្ដាលផ្លូវ ធ្លាយខួរស្លាប់ភ្លាមមួយរំពេច​ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ។

​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហើយជួយសម្រួលចរាចរណ៍ដល់អ្នកដំណើរ​ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះ

អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ រង់ចាំដោះស្រាយតាមក្រោយ​ ។ ចំណែកសពជនរងគ្រោះទាំងពីរ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងទាក់ទង ទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya