ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ៖ ស្នងការរង​នគរបាល​ខេត្តតាកែវ​ នឹង​អាចមាន​ទោស​រឿង​បង្ខាំង​មនុស្ស​ជម្រិត​ទារ…..

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ៖ ស្នងការរង​នគរបាល​ខេត្តតាកែវ​ នឹង​អាចមាន​ទោស​រឿង​បង្ខាំង​មនុស្ស​ជម្រិត​ទារ…..

​ភ្នំពេញៈ ការបញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​គណៈមេធាវី​នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ នឹង​អាច​មានទោស​បើសិនជា​រកឃើញថា មាន​ភស្តុតាង​។ ប៉ុន្តែ​មកដល់ពេលនេះ លទ្ធផល​នៃ​ការចុះពិនិត្យ​ស្រាវជ្រាវ​លើ​ករណីនេះ នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ​។​
សម្តេច​ក្រឡាហោម​ប​បាន​បញ្ជាក់ថា អ្នកណា​ក៏ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺមាន​ទោស​ហើយ បើ​រកឃើញថា មាន​ភស្តុតាង​។ ប៉ុន្តែ​ចំពោះ​ករណីនេះ សម្តេច​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​របា​ការណ៍​នៃ​ការចុះ​ស្រាវជ្រាវ​រឿងនេះ​នៅឡើយ​ទេ​។​

ទាក់ទង​ករណីនេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ​នគរបាល ចុះ​ធ្វើ​ស្រាវ​វ​ជ្រាវ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ រួមទាំង​ភាពមិនប្រក្រតី​មួយចំនួនទៀត ដែល​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ​ប្តឹង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេង វណ្ណៈ ប្រធាន​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ​នគរបាល នៃ​ក្រសួងមហាផ្ទៃ និង​សហការី​ចំនួន ៥​នាក់ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ បាន​ចុះទៅ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​លើ​ពាក្យបណ្តឹង​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ តាម​ការណែនាំ​របស់​ស​ម្តេច​ក្រឡាហោម ស ខេង​។ ការចុះ​ស្រាវជ្រាវ​នេះ គឺមាន​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥-២៩ ខែមករា ឆ្នាំ​២០២១​។

​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ដាក់ជូន​សម្តេច​ក្រឡាហោម សខេង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក មិនអាច​គេចផុត​ច្បាប់​បានឡើយ គឺ​នឹង​មានទោស​ជាក់​ជាពុំខាន​។​

​របាយការណ៍​របស់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ពុំ​ដែលមាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​មានតែ​អួតអាង បង្កើត​បក្ខពួក គំរាមកំហែង​ថ្នាក់ក្រោម គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ នៅ​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង រួមជាមួយ​បក្ខពួក​បាន​ចាប់​បង្ខាំង​ជនរងគ្រោះ​ជម្រិត​ទារប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ (​ពីរ​រយ​ពាន់​ដុល្លារ​អាមេរិក​) និង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង និង​លោក​វរសេនីយ៍ទោ សាក់ ទូច រួមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ចំនួន ៣​នាក់ និង​ជនជាតិខ្មែរ​ចំនួន ២​នាក់ ជម្រិត​ទារប្រាក់ ១០​ម៉ឺន​ដុល្លារ (​មួយរយ​ពាន់​ដុល្លារ​) និង​បាន​ដកហូតយក​ខ្សែដៃ និង​ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ ដោយមាន​លោក​វរសេនីយ៍ទោ រស់ សេន នាយរង​ការិយាល័យ​បុ​គ្គិល ជា​អ្នកបកប្រែ​។ លុះ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​របស់​ជនរងគ្រោះ​ចំនួន ២​នាក់ បានមក​ប្តឹងតវ៉ា​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស ប៊ុន​ឡី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សម្បត្តិ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រីនគរបាល​ជានខ្ពស់​ខាងលើ និង​ទាមទារ​យក​សម្ភារ​ដែល​បាន​ដកហូត​ពី​ជនរងគ្រោះ​ដែលជា​អ្នក​វិនិយោគិន​វៀតណាម​ត្រឡប់មកវិញ​។ ក្រោយពី​មាន​បណ្តឹងតវ៉ា ក៏មាន​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​មួយរូប (​មិន​ស្គាល់ឈ្មោះ​) បាន​យក​សម្ភារ​ទៅ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ដល់​រាជធានី​ភ្នំពេញ​។ ករណីនេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​កោះ​ហោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង មក​សាកសួរ​ពី​ដំណើររឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ម្តង​រួចមកហើយ​។​

ចំពោះ​ករណីនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចារ​ឯកភាព​លើ​របាយការណ៍​ខាងលើនេះ ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya