ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ចោទ​ប្រកាន់​ពី​បទ​លួច​ចំណងដៃ​មង្គលការ រួចបញ្ជូនទៅសាលាដំបូងខេត្ត​

ឃាត់ខ្លួនជនសង្ស័យ ចោទ​ប្រកាន់​ពី​បទ​លួច​ចំណងដៃ​មង្គលការ រួចបញ្ជូនទៅសាលាដំបូងខេត្ត​

ខេត្តកំពត៖  នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ​ឆ្នាំ​២០២១​​ កម្លាំងនគរបាលបានឃាត់ខ្លួនបុរស២នាក់​ តាម​អំណាច​ដីកា​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ដោយ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​ចំណងដៃ​មង្គលការ រួចបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តបន្តតាមនីតិវិធី។

ជន​សង្ស័យ​​ទាំង​​២​​នាក់​ដែល​បាន​ឃាត់ខ្លួន​នេះ គឺ​​ម្នាក់​ឈ្មោះ នូវ ឌៀប អាយុ​៤២​ឆាំ្ន និង​ម្នាក់​ទៀត​ឈ្មោះ ច្រេ សា​រឿ​ន អាយុ​៤១​ឆាំ្ន ។ ពួក​គេ​ទាំង​​២​នាក់​​រស់នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ។

ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​​នាក់​​​នេះ​ ក៏​មាន​ការ​​សហការ​គ្នា​ជាមួយ​នគរបាល​ខេត្ត​កែប​ផងដែរ ដោយសារ​តែ​ពួកគេបាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ជាប់​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ បន្ទាប់ពីបញ្ជូនខ្លួនទៅតុលាការ​ ជន​សង្ស័យ​​ទាំងនេះ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​លុយ​ចំណងដៃ​ក្នុង​​ពិធី​មង្គលការ​ជា​ច្រើន​កន្លែង ហើយ​​ទីកន្លែង​ចុង​ក្រោយ​ គឺ​បាន​​​លួច​លុយ​ចំណងដៃ និង​ទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ប្រិ​យ ឃុំ​សំរោង ស្រុក​ជុំ​គី​រី ខេត្តកំពត ។

ចំណែកជុំវិញករណីនេះ​ ជនរងគ្រោះមិន​បាន​បង្ហាញ​ពី​ចំនួន​នៃ​ការ​បាត់​បង់លុយ ដែល​ជា​ប្រាក់​ចំណងដៃ​​នោះ​​ទេ។ ប៉ុន្តែ​លោក​ លកញ៉ា​វ បាននិយាយ​ថា មុខសញ្ញា​​នេះ​បាន​ដើរ​លួច​លុយ​​ចំណងដៃ​​ក្នុង​ពិធី​មង្គលការ​​គេ​ជា​ច្រើន​ដង​​មកហើយ ដូច​ជា​៖នៅ​ស្រុក​អង្គរ​ជ័យ ក្នុង​ខេត្តកំពត​ ជាដើម ។

បើតាមជនសង្ស័យទាំង២នាក់នេះ​ ក៏បានសារភាពពី​ល្បិច​លួច​លុយ​​ចំណងដៃ​ថា នៅ​ក្នុង​ពិធី​​មង្គលការ​នីមួយ​ៗ​ ​ពួក​គេ​​តែង​តែ​​ទៅ​ចូលរួម និង​​បាន​តុបតែង​ខ្លួន​ធ្វើ​ជា​ភ្ញៀវ​ខាង​​កូនប្រុស ​ឬ​ខាង​​កូនស្រី ​ពេល​នោះ​​​ម្ចាស់​ដើមការ​ទាំង​សងខាង​មិន​បាន​ចាប់អារម្មណ៍​ថា ជា​ភ្ញៀវ​ខាង​ណា​នោះ​ទេ។ លុះ​ពេ​ល​ម្ចាស់​​ដើម​ការ​ដេក​លង់​​លក់​អស់​ ពួក​គេ​មានឱកាស​ល្អ ក៏​​ធ្វើ​សកម្មភាព​លួច​ប្រមូល​​​យក​លុយ​ចំណង​ដៃ​នេះ​​តែ​ម្ដង ។

ក្រោយឃាត់ខ្លួនជនសង្ស័យ​ទាំង​២​​នាក់​នេះ​ ​​​កម្លាំងជំនាញបាននាំ​ខ្លួនពួកគេមក​កន្លែង​អ្នកលក់​ទូរស័ព្ទ​នៅ​​ក្នុង​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ព្រោះ​ជា​កន្លែង​​​ដែល​ជនសង្ស័យ​ធ្លាប់​យក​ទូរស័ព្ទ​មក​លក់នៅទីនេះ។ ប៉ុន្តែជនសង្ស័យ​បាន​ឆ្លើយ​មិន​ប្រាកដប្រជា ទើបកម្លាំងជំនាញ​ប្រមូល​បាន​​វត្ថុ​តាង​បន្ថែម​ដើម្បីបន្តនីតិវិធីផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya