ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរស​ម្នាក់​ ដែល​ធានា​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ឲ្យ​ថៅកែ​ចិន​៣​នាក់ ហើយ​ស៊ីដាច់​ប្រាក់​ចំនួន​៧៦​ម៉ឺន​ដុល្លារ  នៅភ្នំពេញ

ឃាត់ខ្លួនបុរស​ម្នាក់​ ដែល​ធានា​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ឲ្យ​ថៅកែ​ចិន​៣​នាក់ ហើយ​ស៊ីដាច់​ប្រាក់​ចំនួន​៧៦​ម៉ឺន​ដុល្លារ  នៅភ្នំពេញ

ភ្នំពេញ​:   ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ស៊ិន ដា​វុ​ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ B10 ផ្លូវលំ ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ខណ្ឌឫស្សីកែវ ជា​នាយក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន ហ្គោល​វែ​ល​។​

កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ បុរស​ម្នាក់​ដែល​ធានា​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ឲ្យ​ថៅកែ​ចិន​៣​នាក់ ហើយ​ស៊ីដាច់​ប្រាក់​ចំនួន​៧៦​ម៉ឺន​ដុល្លារ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ  ដើម្បី​ធ្វើការ​សាកសួរ​។​

តាម​អង្គហេតុ​នៃ​ដើមចម ដែល​បណ្ដាល​ឲ្យ​មានការ​ចាប់ខ្លួន​ឈ្មោះ ស៊ិន ដា​វុ​ធ គឺ​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ ថៅកែ​ចិន​ឈ្មោះ Chan kam fung Jane បាន​ពឹងពាក់​ឲ្យ​ឈ្មោះ ស៊ិន ដា​វុ​ធ ដែលជា​នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ដាក់ពាក្យ​សុំចូល​សញ្ជាតិ​ខ្មែរ​ឲ្យ​ថៅកែ​ចិន​៣​នាក់ គឺ​ឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទ​ស្រី និង​ឈ្មោះ Qin zhewei ភេទ​ប្រុស ដែលជា​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​។ បន្ទាប់មក​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​ឲ្យ​លោក Chan kam fung Jane ប្រគល់​ប្រាក់​ចំនួន​៧៦​ម៉ឺន​ដុល្លារ មក​ឲ្យ​ខ្លួន ដើម្បី​រត់ការ​ដាក់ពាក្យ​សុំចូល​សញ្ជាតិ ដោយ​សន្យាថា ក្នុង​រយៈពេល​៩០​ថ្ងៃ ទើបបាន​លទ្ធផល​។ បន្ទាប់មក​លោក Chan kam fung Jane បានប្រគល់​សែក​១០​សន្លឹក​របស់​ធនាគារ​សហ​ពាណិជ្ជ .​ក .​អ មាន​លុយ​សុ​រប​ចំនួន​៧៦​ម៉ឺន​ដុល្លារ​ឲ្យ​មក​ឈ្មោះ ស៊ិន ដា​វុ​ធ ដើម្បី​ធ្វើការ​នេះ​។​

លុះដល់​ថ្ងៃ​កំណត់​មកដល់​មិន​ឃើញ​មានការ​កោះហៅ ដើម្បី​ស្បថ​ប្រកាស​ចូលសញ្ជាតិ​សោះឡើយ ហើយ​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​គេចខ្លួនបាត់​រហូត​មក​។ រហូតដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ លោក Chan kam fung Jane បាន​តាម​រកឃើញ​ឈ្មោះ ស៊ិន ដា​វុ​ធ ពេលនោះ​ជនសង្ស័យ បាន​សារភាពថា ខ្លួន​មិនបាន​យកប្រាក់​នោះ​ទៅ​រត់​ការចូល​សញ្ជាតិ​ទេ គឺ​យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ហើយ​សន្យាថា នឹង​សង​ប្រាក់​វិញ​ទាំងអស់ តែ​រហូតមកដល់​ថ្ងៃនេះ មិនឃើញ​សង​ប្រាក់​វិញ​សោះ ទើប​លោក Chan kam fung Jane ដាក់ពាក្យ​ប្ដឹង​តែម្ដង​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya