ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២ នាក់ និង​ថ្នាំញៀន ​៨​កញ្ចប់ នៅកំពង់ឆ្នំាង

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ និង​ថ្នាំញៀន ​៨​កញ្ចប់ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំងៈ  នៅ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​រួម​នឹង​ថ្នាំញៀន ៨ កញ្ចប់ នៅក្នុង​ការបង្ក្រាប ករណី​រក្សាទុក ចែកចាយ ប្រើប្រាស់ គ្រឿងញៀន ដោយ​ខុសច្បាប់  នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ហាក់ សុភាព ស្ថិតនៅ​ក្នុងភូមិ​អូរ​កណ្ដាល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

សង្ស័យ​ទាំង ២​នាក់​នេះ មានៈ ១-​ឈ្មោះ ហាក់ សុភាព ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ជា​ជាងផ្សារដែក រស់នៅ​ក្នុងភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​២. ឈ្មោះ សួន សីហា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មានមុខ​របរ ជា​កម្មករ រស់នៅក្នុង​ភូមិ​ចុង ក សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង​។​

​ ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ ២​នាក់​នេះ​ភ្លាម​លោក​បាន​រាយ ការណ៍ ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគ​បាល ខេត្តកំពង់ឆ្នាំង និង​សុំ​ការ អនុញ្ញាត​ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បី​នាំខ្លួន ជនសង្ស័យ​ទាំង​២​នាក់ មក​សាកសួរ និង​ឆែកឆេរ​លំនៅឋាន​ផងដែរ​។

សមត្ថកិច្ច បាន​ដកហូត​បាន​ថ្នាំញៀន ចំនួន ៨ កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង ទូរស័ព្ទដៃ ២ គ្រឿង កាំបិត​១ រួម​នឹង​សម្ភារ​វេច​ខ្ចប់ មួយចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២ នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya