ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ស្រ្តីខ្មែអ៊ិស្លាមម្នាក់បានសម្រេចចិត្តយកខ្សែអង្រឹងមកចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះសម្លាប់ខ្លួនឯង ។
ស្រ្តីដែលសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះទាំ ប៉ែន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ ។ គាត់មិនដឹងថាស្រ្តីរូបនេះបានក្រោកឡើងធ្វើអត្តឃាតខ្លួនឯងតាំងពីពេលណានោះទេ ប៉ុន្តែនៅវេលាជាងម៉ោង១២នេះគាត់បានចេញទៅក្រៅបាត់មិនឃើញចូលមកវិញ ហើយអ្នកផ្ទះស្មានថាគាត់សម្រាកនៅខាងក្រៅ។ លុះព្រឹកឡើងម៉ោង៥ ក្រុមគ្រួសារចេញមកខាងក្រៅក៏ប្រទះឃើញស្រ្តីរូបនេះបានចង.ក ស្លាប់បាត់ទៅហើយ ។ ក្រោយហេតុការណ៍នេះក្រុមគ្រួសារបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចតែម្តង។
សន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន។ មូលហេតុដែលបណ្តាលឲ្យស្រ្តីរូបនេះគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះ ដោយសារមានជំងឺប្រចាំកាយឈឺយូរហើយមើលមិនជា ៕