ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយឡេនឌ័រ បោះពួយយ៉ាងល្បឿន ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ ហោះទៅបុកបង្គោលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺក បណ្តាលឲ្យរថយន្តក្រឡាប់មួយជុំ  នៅភ្នំពេញ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយឡេនឌ័រ បោះពួយយ៉ាងល្បឿន ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ ហោះទៅបុកបង្គោលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺក បណ្តាលឲ្យរថយន្តក្រឡាប់មួយជុំ  នៅភ្នំពេញ

ភ្នំពេញ ៖  កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រា បើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AH-4531 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខាងលើ បានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង៣០ម៉ែត្ររួចហោះទៅបុកនឹងបង្គោល

ប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺកបណ្ដាលទ្រេតបង្គោលប៉ាណូរងការខូចខាតផ្នែកខាងក្រោម

យ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខ

ស្ទើរទាំងស្រុង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya