ព្រះសីហនុៈ នាព្រលប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ បុរសជនជាតិចិនម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថា ការស្លាប់នេះបណ្តាលមកពី ប្រើប្រាស់សារធាតុញៀនលើសកម្រឹត ។
សាកសពបុរសជនជាតិចិន ឈ្មោះ GUO JIABIN កាន់លិខិត ឆ្លងដែនលេខ EG៨៦៣២៣១៨ មានស្រុក កំណើតនៅខេត្តហ្វូជៀន ប្រទេសចិន ។ បច្ចុប្បន្នស្នាក់នៅ សណ្ឋាគារហាវធីង ស្ថិតនៅក្រុម ទី១៤ ភូមិ ០៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
សាកសពកំពុងរក្សាទុកនៅនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ចំការចេក) ដដែលរង់ចាំការសំរេចចាត់ចែងពីក្រុមគ្រួសារ និងស្ថានទូតសាមី៕