ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឡោម​​​ព័ទ្ធ​​​វីឡា​​​មួយ​​​កន្លែង​​​របស់​​​លោកស្រី​​​ឧកញ៉ា អ៊ា​​​ន សៀវ​​​ម៉ី ជា​​​អ្នកលក់​​​ឡេ​​​តាម​​​អន​​​ឡា​ញ​​​ល្បី​ឈ្មោះ

ឡោម​​​ព័ទ្ធ​​​វីឡា​​​មួយ​​​កន្លែង​​​របស់​​​លោកស្រី​​​ឧកញ៉ា អ៊ា​​​ន សៀវ​​​ម៉ី ជា​​​អ្នកលក់​​​ឡេ​​​តាម​​​អន​​​ឡា​ញ​​​ល្បី​ឈ្មោះ

ភ្នំពេញ ៖ ប្រទេសមានច្បាប់ គាំទ្រ​ចំណាត់​ការ​សមត្ថកិច្ច​ក្នុង​ការ​ឃាត់​ខ្លួន​អ្នក​លក់​ឡេ អ៊ាន សៀវម៉ី តាម​ដីកា​តុលាការ ដោយ​សារ​​ពូកែ​ជេរ និង​បរិហារកេរ្តិ៍ ដើម្បីទាក់​ទាញ​ប្រជាប្រិយភាព​ខ្លួន​ឯង​ក្នុង​ការ​ឡាយ ជា​វប្បធម៌​មិន​ល្អ​ក្នុង​សង្គម​ខ្មែរ។ ជេរ​ប្រមាថ​ប៉ះ​ចំ​អ្នក​ធម្មតា គេ​មិន​ហ៊ាន​ប្ដឹង តែ​ប៉ះ​ចំ​ជំទាវ មាន​កិត្តិយស មាន​មុខ​មាត់ គេ​មិន​ជេរ​តប​ត​វិញ​ទេ គឺ​គេ​យក​ច្បាប់​ជា​ធំ។

 

គួរ​បញ្ជាក់​ដែរ​ថា នៅ​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ​កម្លាំង​​​ន​គ​រ​បាល​​​ព្រហ្ម​ទ​ណ្ឌ​​​ក្រសួង​មហាផ្ទៃ ដឹកនាំ​​​ដោយ​​​ម​ន្ត្រី​​​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ បាន​​​ធ្វើការ​​​ឡោម​​​ព័ទ្ធ​​​វីឡា​​​មួយ​​​កន្លែង​​​របស់​​​លោកស្រី​​​ឧកញ៉ា អ៊ា​​​ន សៀវ​​​ម៉ី ជា​​​អ្នកលក់​​​ឡេ​​​តាម​​​អន​​​ឡា​ញ​​​ល្បី​ឈ្មោះ ដែល​​​ការ​​​ឡោម​​​ព័ទ្ធ​​​នេះ មាន​​​បំណង​​​ឃាត់ខ្លួន​​​លោកស្រី​​​ឧកញ៉ា តាម​​​ដីកា​តែ​​​ម្ដង ប៉ុន្តែ​មិន​ទាន់​ឃាត់​ខ្លួន​បាន ដោយ​សារ​លោក​ជំទាវ​ឧកញ៉ា​ម្នាក់​នេះ កំពុង​សំងំ​គេច​ខ្លួន។

 

​​​សំណុំរឿង​​​ធ្លាក់​​​ដល់​​​ដៃ​​​តុលាការ ទើប​​​មាន​​​ដីកា​កោះ​​​អញ្ជើញ​​​លោកស្រី​​​ឧកញ៉ា អ៊ា​​​ន សៀវ​​​ម៉ី រូប​​​នេះ ឲ្យ​​​ចូលខ្លួន​​​ទៅ​​​បំភ្លឺ នៅ​​​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ជា​​​ច្រើន​​​លើក ប៉ុន្តែ​​​សា​​​ម៉ី​​​ខ្លួន​ខ្លាំង​តែ​មាត់​ជេរ​គេ តែ​មិន​ហ៊ាន​តទល់​តាម​ផ្លូវ​ច្បាប់ មិន​​​ព្រម​​​ចូល​​ ទើប​​​ពេល​​​នេះ ឈាន​​​ដល់​​​ដីកា​នាំខ្លួន​​​តែ​​​ម្តង ។

សង្ឃឹមថា ការជេរគ្នាលើបណ្ដាញសង្គម នឹងរលត់សាបសូន្យទៅ នាំមកនូវវប្បធម៍ចែករំលែក ការស្រលាញ់ ការយោគយល់អធ្យាស្រ័យ និងការនាំមកនូវចំណេះដឹង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya