ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ផ្ទុះមីនតោន  បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឲ្យគេ  នៅបាត់ដំបង

ផ្ទុះមីនតោន  បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឲ្យគេ  នៅបាត់ដំបង

បាត់ដំបង:   ចំណុចភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីផ្ទុះមីនតោនមួយករណីក្នុងពេលដែល បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដី ចម្ការឲ្យគេឈ្មោះ ឌុល គង់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការមួយកន្លែងជារបស់ឈ្មោះ ពៅ គឹមហ៊ាង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កង់ក្រោយត្រាក់ទ័របានជាន់ លើមីនតោនមួយគ្រាប់ ដែលកប់ទុកក្នុងដីតាំងពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះឡើងយ៉ាងកក្រើកដី និងបណ្តាលឲ្យខូចខាតត្រាក់ទ័រស្ទើរទាំងស្រុង តែករណីនេះចាត់ទុកថា ជាមហារសំណាងណាស់ ដែលជងរងគ្រោះគ្រាន់តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១  ។

ភ្លាមៗជនរងគ្រោះ ត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ហើយរហូតដល់ពេលនេះស្ថានភាពជនរងគ្រោះបានល្អប្រសើរ រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលស្រុកសំពៅលូនបានបញ្ជាក់ថា ដីចម្ការដែល កើតឧបទ្ទវហេតុផ្ទុះមីនតោននាថ្ងៃនេះ គឺ ជាដីចម្ការដែលម្ចាស់គាត់បានភ្ជួររាស់ដាំដំណាំជា ច្រើនឆ្នាំកន្លងមកហើយ មិនដែលមានឧប្បត្តិហេតុបែបនេះទេ ទើបតែពេលនេះក៏ជួបប្រទះនូវឧប្បត្តិហេតុបែបនេះតែម្តង។

សូមជម្រាបជូនថា ទឹកដីព្រំដែនគឺជាទីតាំងសម្បូរ ភូមិសង្រ្គាមប្រយុទ្ធគ្នា រវាងគាគីខ្មែរពីអតីតកាល ហើយទីនោះនៅបន្សល់ទុកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កប់នៅក្នុងដីនិងនៅលើដីនៅឡើយ។ យូរៗម្តងឧប្បត្តិហេតុដែល បង្កដោយយុទ្ធភ័ណ្ឌទាំងនេះ តែងបង្កឲ្យកើតនូវ សោកនាដកម្មដល់អាយុជីវិត មនុស្សនិងអន្តរាយទ្រព្យសម្បត្តិទៀតផង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya