ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយធ្វើសកម្មភាព យកថ្នាំញៀនគ្រាប់ឈូករត្ន័មួយកញ្ចប់ឲ្យភ្ញៀវស្នាក់នៅកន្លែងធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់មួយកន្លែង  នៅព្រះសីហនុ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយធ្វើសកម្មភាព យកថ្នាំញៀនគ្រាប់ឈូករត្ន័មួយកញ្ចប់ឲ្យភ្ញៀវស្នាក់នៅកន្លែងធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់មួយកន្លែង  នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃ២៥ ខែមករាឆ្នាំ២០២១ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ​ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្រោយធ្វើសកម្មភាពយកថ្នាំញៀនគ្រាប់ឈូករត្ន័មួយ កញ្ចប់ឲ្យភ្ញៀវស្នាក់នៅកន្លែងធ្វើចត្តាឡីស័កនៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។

ឃាត់ខ្លួនជនជាតិចិននេះ សមត្ថកិច្ចត្រួតពិនិត្យរកឃើញម្សៅថ្នាំញៀនចំនួន០២កញ្ចប់ ក្នុងនោះ០១កញ្ចប់ ឃើញនៅក្នុងកញ្ចប់ផ្កាឈូករត្ន័ និង០១កញ្ចប់ទៀតឃើញក្នុងកញ្ចប់បារី។

ឃាត់ខ្លួនជនសង្ស័យ​ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាម

និតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya