ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! លោកផ្កាយ២ សូយ ចាន់សឿន រងបណ្តឹងចោទប្រកាន់ពីស្ត្រីម្នាក់ ថាប្រើហិង្សា និងបង្ខាំងគាត់ដោយខុសច្បាប់  នៅភ្នំពេញ

ភ្ញាក់ផ្អើល! លោកផ្កាយ២ សូយ ចាន់សឿន រងបណ្តឹងចោទប្រកាន់ពីស្ត្រីម្នាក់ ថាប្រើហិង្សា និងបង្ខាំងគាត់ដោយខុសច្បាប់  នៅភ្នំពេញ

ភ្នំពេញ៖  ក្នុងពាក្យបណ្ដឹងដាក់ជូនលោកស្រីព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថានាងខ្ញុំឈ្មោះ ឌួង ហេម៉ាលីស ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរ ពាណិជ្ជករ ទូរស័ព្ទលេខ 095 686, 978 មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៤៧ ផ្លូវលេខ ៣៥២ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើយោងតាមពាក្យបណ្ដឹង លោកផ្កាយ២ សូយ ចាន់នឿន រងបណ្តឹងចោទប្រកាន់ពីស្ត្រីម្នាក់ ថាប្រើហិង្សាដោយ មានស្ថានទម្ងន់ និងបង្ខាំងគាត់ដោយខុសច្បាប់។

សូមគោរពជូនលោកស្រីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ សុំប្តឹងឈ្មោះ សូយ ចាន់នឿន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ យោធា-ឋាន:ឧត្តមសេនីយ៍ទោ មានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ។

ពីបទ ប្រើហិង្សាដោយ មានស្ថានទម្ងន់ និងបង្ខាំងនាងខ្ញុំដោយខុសច្បាប់។

ជនរងគ្រោះបានបន្តទៀតថា  អំពីបទល្មើសខាងលើ នាងខ្ញុំសូមជំរាបជូន លោកស្រី ព្រះរាជ អាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺអំពីដំណើររឿងដូចតទៅ ៖ កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្ត ដែលកំពុងជិះតែពីរនាក់ លើដងផ្លូវស្ថិតនៅចំណុចមុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់នឿន បាន វាយដំនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់គម្រាមមិនឲ្យខ្ញុំស្រែក និង គំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវ រហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងបានចាប់ បង្ខាំងនាងខ្ញុំ ទុកនៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមក អន្តរាគមន៍រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងនាងខ្ញុំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះបានសំណូមពរពាក្យបណ្ដឹង ៖

១- ប្តឹងសុំចាប់ខ្លួន និងឃុំខ្លួនជនល្មើសខាងលើយកមកផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌ។

២- ប្តឹងសុំសំណឹងថ្លៃព្យាបាលរបួសស្នាម ជាទឹកប្រាក់ចំនួន ១,០០០,០០០ ដុល្លារអាមេរិក (មួយលាន ដុល្លារអាមេរិក)។

៣- ប្តឹងសុំទាមទារសំណងជម្ងឺចិត្តជាទឹកប្រាក់ចំនួន ១,០០០,០០០ ដុល្លារអាមេរិក (មួយលានដុល្លារអាមេរិក)។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោកស្រីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ មេត្តាជួយដោះស្រាយរកយុត្តិធម៌ដល់នាងខ្ញុំ ដោយក្តីអនុគ្រោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya