ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡាន៣គ្រឿងបុកគ្នា បណ្តាលឲ្យគាបបុរសម្នាក់ជាប់ក្នុងឡាន  នៅព្រះសីហនុ

គ្រោះថ្នាក់ចរាចរណ៍ ឡាន៣គ្រឿងបុកគ្នា បណ្តាលឲ្យគាបបុរសម្នាក់ជាប់ក្នុងឡាន  នៅព្រះសីហនុ

ខេត្តព្រះសីហនុ ៖  កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវ

ជាតិលេខ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តធុនធំចំនួន៣គ្រឿងបានបុកបន្តគ្នាបណ្តាលឱ្យបុរសម្នាក់គាបជាប់ក្នុងរថយន្តត្រូវបាន

ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះរួចហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះធ្វើឲ្យអ្នកបើកបររថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានរងរបួសគាបជាប់ក្នុងរថយន្តដែលតាមសមត្ថកិច្ចបញ្ជាក់ប្រាប់ថា បន្ទាប់ពីអ្នកបើកបររថយន្តនេះបើកមិនប្រកាន់ស្តាំ រួចជ្រុលទៅបុកប៉ះរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-4468 ដែលបើកក្នុងទិសដៅផ្ទុយគ្នាហើយឈប់ចតស្ងៀមតែ អ្នកបើកបរគេមិនស្គាល់អត្តសញ្ញាណទេ ហើយបន្ទាប់មកដោយសារល្បឿនរថយន្តលឿនបានរុញមកបុករថយន្ត១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-8957 បើកបរដោយឈ្មោះ អ៊ុក រិទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលចតក្រោយរថយន្ត HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3A-4468។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍និងចាត់ចែងដោះស្រាយតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya