ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឃាត់មេក្លោងនាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋ  យកធ្វើជាកម្មសិទ្ធិ  ឃុំទំនប់រលក ស្រុកស្ទឹងហាវ  នៅព្រះសីហនុ

ឃាត់មេក្លោងនាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋ  យកធ្វើជាកម្មសិទ្ធិ  ឃុំទំនប់រលក ស្រុកស្ទឹងហាវ  នៅព្រះសីហនុ

(ព្រះសីហនុ)៖  ជនសង្ស័យមានឈ្មោះ អឿន ម៉ាប់ អាយុ៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតភូមិខ្ទុំកណ្ដាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែង ស្រុកព្រៃនប់ ត្រូវបានចោទថា «ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ»។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច និងអាជ្ញាធរចាត់ថាជាមេក្លោងរឿងដីធ្លីនោះ ត្រូវបានចាប់ខ្លួន ក្រោយបុរសរូបនេះ បាននាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយកធ្វើជាកម្មសិទ្ធិ  ស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ចក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យខាងលើបាននាំប្រជាពលរដ្ឋមួយក្រុម មកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ ភូមិ១ ឃុំទំនប់រលក។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿងម៉ាក Landrover សេរី២០០៥ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2W-2723 និងទូរសព្ទ័១គ្រឿងផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya