ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាបទីតាំងគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត ដកហូតវត្ថុតាងបានរាប់តោន   នៅភ្នំពេញ

បង្ក្រាបទីតាំងគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត ដកហូតវត្ថុតាងបានរាប់តោន   នៅភ្នំពេញ

(ភ្នំពេញ)៖  ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីក្រសួងសុខាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំ សម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បង្ក្រាបករណីនាំចូល ស្តុកទុក និងចែកចាយគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៦៤៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដកហូតវត្ថុតាងបានជាច្រើនតោន។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាង រួមមាន៖
* សាប៊ូចម្រុះម៉ាកចំនួន ១២៤កេស ស្មើ ២,៧៨៩គីឡូក្រាម
* ទឹកលាងក្រចកចំនួន ៥៥កេស ស្មើ ១,៥៧៥គីឡូក្រាម
* ម៉ាស Medical Face Mask ចំនួន ១,៨០០ប្រអប់
* ម្ជុលជ័រចាក់សេរ៉ូមចំនួន ១,០០០ដើម។

បន្ទាប់មក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចចម្រុះធ្វើការឃាត់ទុកសម្ភារៈទាំងអស់នៅក្នុងឃ្លាំងជាបណ្តោះអាសន្ន និងបិទផ្លុំបេទីតាំងខាងលើ និងបាននាំតំណាងម្ចាស់ទីតាំងខាងលើ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya