ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល ចាប់ខ្លួន​ថៅកែ​បូម​ខ្សាច់​ស្ពាន​ព្រែក​សំរោង ពាក់ព័ន្ធ​បទ…… នៅភ្នំពេញ

ភ្ញាក់ផ្អើល ចាប់ខ្លួន​ថៅកែ​បូម​ខ្សាច់​ស្ពាន​ព្រែក​សំរោង ពាក់ព័ន្ធ​បទ…… នៅភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឡុង ហ្វី​លី​ប ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បោះ​អង្កាញ់ ផ្លូវ​លេខ​១១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។​

កាលពី​ថ្ងៃ​២៦ ខែ​មករា ឆ្នាំ​២០២១  ថៅកែ​ដេប៉ូ​បូម​ខ្សាច់​ល្បី​ឈ្មោះនៅ​គល់ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ  ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​ក្លែង​ឯកសារ​សាធារណៈ ។​ ​ចាប់ខ្លួន​ជនសង្ស័យ​ ដោយសារ​ឈ្មោះ ឡុង ហ្វី​លី​ប គេច​វេស​មិន​ចូលខ្លួន​តាម​ការកោះហៅរ​បស់​សមត្ថកិច្ច ​និង​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​អម​តុលាការ ។​

ឈ្មោះ ឡុង ហ្វី​លី​ប បាន​សារភាព​ថា ខ្លួន​បាន​បើក​ក្រុមហ៊ុន​ឈ្មោះ MPL ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ខ្ចី​ប្រាក់​ពី​ប្អូន​ធម៌​ឈ្មោះ សាយ សេង​ថៃ ចំនួន​២​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​បង់ពន្ធ​រថយន្ត​ដែក​បញ្ជា​ទិញ​ពី​ឌូ​បៃ​នាំ​ចូល​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រាក់​នេះ​បង់​មិន​គ្រប់​ទើប​ខ្លួន​សុំ​ខ្ចី​បន្ថែមចំនួន​៣​ម៉ឺន​ដុល្លារ​ទៀត ដោយ​ការខ្ចី​ម្ដងៗ ខ្លួន​បានចេញ​សែក​តម្កល់ និង​ដាក់​ប្លង់ដី​ដើម្បី​ធានា​លើ​បំណុល។ ក្នុង​នោះ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ចំនួន​៤៨ ០០០​ដុល្លារ​លើ​រថយន្ត​១២​គ្រឿង​ដែល​នាំចូល មាន​រថយន្ត​បា​ឡែ​ន រថយន្ត​ព្រូស និង​រថយន្ត​លុច​ស៊ី​ស ។​ បន្ទាប់មក​ខ្លួន​បាន​លក់​រថយន្ត​ទាំងនោះ​អោយ​ក្រុមហ៊ុន​មួយចំនួន ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ស្ទះ​លុយ​បង្វិល​ប្រាក់​សង​មក​ខ្លួន​មិនទាន់​ពេលវេលា​ដែរ ទើប​ខ្លួន​នៅ​ជំពាក់​ប្អូន​ធម៌​ឈ្មោះ សាយ សេង​ថៃ​ ដល់​សព្វថ្ងៃ ។​ ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពុងធ្វើការ​សាក​សួ​រ​ឈ្មោះ ឡុង ហ្វី​លី​ប នៅឡើយ ដោយ​មិន​ទាន់មាន​ការសម្រេច​បែប​ណា​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya