ក្រុងព្រះសីហនុ៖ ហេតុការនេះកើតឡើង នៅវេលាម៉ោង០៧:៣០នាទីថ្ងៃទី២៦.០១.២០២១ ស្ថិតក្នុងក្រុម០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ករណីបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារកម្ពស់ប្រមាណ២០ជាន់ មកចំផ្ទះពលរដ្ឋ បណ្តាលឲ្យធ្លុះដំបូលផ្ទះ ធ្លាក់ចូលក្នុងបន្ទប់ទឹក ស្លាប់ក្នុងមួយរំពេចក្នុងថ្លុកឈាម ។
ភ្លាមៗនោះសមត្ថកិច្ច បានចុះមកកន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន ៣នាក់ដែលស្នាក់នៅបន្ទប់ជាមួយជនរងគ្រោះយកទៅសួរនាំ ។
សមត្ថកិច្ចកំពុងចុះពិនិត្យកោសល្យវិច្ច័យសព និងទីតាំងកន្លែងកើតហេតុ និងពុំទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ ៕