ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » យុវជន២នាក់ រងរបួសដៃជើងយ៉ាងដំណំ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងមកពីទិញថ្នាំបន្តក់ភ្នែកឲ្យមិត្តភក្តិ  ពេលត្រឡប់មកផ្ទះវិញ ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូតាមមកពីក្រោយ រួចធាក់ផ្តួលទៅលើទៅចិញ្ចើមផ្លូវ

យុវជន២នាក់ រងរបួសដៃជើងយ៉ាងដំណំ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងមកពីទិញថ្នាំបន្តក់ភ្នែកឲ្យមិត្តភក្តិ  ពេលត្រឡប់មកផ្ទះវិញ ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូតាមមកពីក្រោយ រួចធាក់ផ្តួលទៅលើទៅចិញ្ចើមផ្លូវ

ភ្នំពេញ៖ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១   យុវជនពីរនាក់បានរង របួសដៃជើងយ៉ាងដំណំ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងមកពីទិញថ្នាំបន្តក់ភ្នែកឲ្យមិត្តភក្តិ ហើយ ពេលត្រឡប់មកផ្ទះវិញត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូតាមមកពីក្រោយរួចធាក់ផ្តួលទៅលើទៅ

ចិញ្ចើមផ្លូវ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីខាងកើតស្ពានអាកាសដីហុយ

ប្រមាណជាង១០០ ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1K-8106 ទៅទិញថ្នាំបន្តក់ភ្នែកនៅឯម្ដុំជ្រោយចង្វា លុះទិញបានហើយ ក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជិតដល់ផ្ទះហើយស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងមិនចាំស្លាក

លេខមកពីក្រោយធាក់ម៉ូតូរបស់គាត់ផ្តួលទៅលើចិញ្ចើមផ្លូវធ្វើឲ្យគាត់ទាំងពីរនាក់ដួលរង

របួសដៃជើងយ៉ាងដំណំ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួច។រីឯជនសង្ស័យក្រោយពីធ្វើសកម្មភាពធាក់ម៉ូតូគាត់ឱ្យដួលរួចហើយបាននាំគ្នាបន្តែមល្បឿន

ម៉ូតូសំដៅទៅទិសខាងលិចបាត់ស្រមោលទៅ។ ជនរងគ្រោះទាំងពីរនាក់មិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ គឺបាននាំគ្នាជិះម៉ូតូបន្តដំណើរទៅផ្ទះវិញនិងព្យាបាលរបួសដោយខ្លួនឯង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya