ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » បំបែករឿងឃាតកម្ម! ជនដៃដល់កាប់បងជីដូនមួយ  កម្លាំងនគរបាលចាប់ខ្លួនបានហើយ   នៅកំពង់ចាម

បំបែករឿងឃាតកម្ម! ជនដៃដល់កាប់បងជីដូនមួយ  កម្លាំងនគរបាលចាប់ខ្លួនបានហើយ   នៅកំពង់ចាម

(កំពង់ចាម)៖  នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ សំណុំរឿងឃាតកម្មមួយដែលបានកើតឡើង  ចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវកម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បំបែកបានដោយជោគជ័យ ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតបានចាប់ជនដៃដល់នៅវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។

អំពើឃាតកម្មនេះ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ឌឿន តូច អាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិ-ឃុំកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ការកាប់ប្រហារទៅលើជនរងគ្រោះនេះ បន្ទាប់ពីជនរងគ្រោះដើរចេញ ពីរោងការមួយកន្លែងទៅយកម៉ូតូ ដែលផ្ញើទុកនៅនឹងផ្ទះពលរដ្ឋនៅខាងត្បូងរោងការ ដោយដើរតាមផ្លូវលំបានប្រហែល៧០ម៉ែត្រ បម្រុងទៅយកម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនល្មើសលបកាប់នឹងកាំបិតបណ្ដាលឲ្យរងរបួសផ្នែកមុខជាច្រើនកាំបិត ត្រូវកំភួនដៃ និងដាច់កដៃខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែមករានេះ ទើបកម្លាំងជំនាញឈានដល់ការឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពម្នាក់ ឈ្មោះ តឿន ទុំ អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះពិតប្រាកដមែន ហើយមូលហេតុកាប់ច្រឡំរឿងគំនុំពីថ្ងៃ ជាមួយភ្ញៀវខាងកូនកំលោះ។ ក្នុងនោះកម្លាំងជំនាញដកហូតបាន ដាវចំនួន០១ផងដែរ។

ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបទបញ្ជារបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកំពុងចងក្រងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya