ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនពលរដ្ឋ 2នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញា នៅឧត្ដរមានជ័យ

ឃាត់ខ្លួនពលរដ្ឋ 2នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញា នៅឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ៖ នៅ ថ្ងៃទី២៥ខែមករាឆ្នាំ២០២១ នៅភូមិត្រពាំងធំ ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ០០៦/២១.០០៧/២១ចុះថ្ងៃទី២១.០១.២០២១ ចុះហត្ថលេខាដោយ លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដែល២នាក់នេះមាន ឈ្មោះ ទុយ រ៉ុក ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យនិងឈ្មោះ មុត សាវឿន ភេទស្រីអាយុ៥៦ឆ្នាំមុខរបរកសិកររស់នៅ ភូមិជាមួយគ្នាខាងលើ។

ជនទាំង២នាក់ជាប់ពាក់ព័ន្ធពីបទប៉ះពាល់កម្មសិទ្ធិឯកជន និងហិង្សាលើអ្នកកាន់កាប់ អចលនវត្ថុដោយសុច្ចរិតនៅចំណុចភូមិត្រពាំងធំឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨ ក្នុងបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោស តាមមាត្រា២៤៨និងមាត្រា២៥៣នៃច្បាប់ភូមិបាល។  ជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានកម្លាំងកងរាជ អាវុធហត្ថ ស្រុកអន្លង់វែង បញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតវិធីបន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya