ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » សប្បាយក្លាយជាទុក្ខ ៖ ភ្ញៀវខាងកូនកម្លោះ និងកូនក្រមុំផឹកស៊ីស្រវឹងបង្កជម្លោះវាយតប់ កាប់ចាក់គ្នា ស្លាប់ម្នាក់របួស៥នាក់  នៅកំពង់ស្ពឺ

សប្បាយក្លាយជាទុក្ខ ៖ ភ្ញៀវខាងកូនកម្លោះ និងកូនក្រមុំផឹកស៊ីស្រវឹងបង្កជម្លោះវាយតប់ កាប់ចាក់គ្នា ស្លាប់ម្នាក់របួស៥នាក់  នៅកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ភ្ញៀវខាងកូនកម្លោះម្នាក់បានស្លាប់ និងភ្ញៀវ៥នាក់ផ្សេងទៀតបានរងរបួសក្នុងជម្លោះ នៅពិធីមង្គលការមួយរវាងភ្ញៀវខាងកូនកម្លោះ និងខាងកូនក្រមុំផឹកស៊ីរាំរែក បង្កជម្លោះវាយតប់កាប់ចាក់គ្នានៅក្នុងភូមិ។

ករណីហឹង្សានេះ បានកើតឡើងនៅយប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២៖៤៥នាទី នៅក្នុងកម្មវិធីរៀបអាពារហ៍ពិពារហ៍មួយ ស្ថិតនៅភូមិ ធ្លកយល់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឡើង រវាងក្រុមភ្ញៀវខាងកូនកំលោះ មកពីភូមិសាលាគ្រួស ឃុំព្រះនិព្វាន ស្រុកគងពិសី និងក្រុមភ្ញៀវខាងកូនក្រមុំ រស់ភូមិឃុំកើតហេតុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមបង្កទាំងសង្ខាងបានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា ដោយបានយកកែវគប់គ្នាទៅវិញទៅមក បន្ទាប់មកបានចាក់គ្នាបណ្តាលអោយស្លាប់ម្នាក់ និងរងរបួសស្រាល៥នាក់។

ប្រភពបានឲ្យដឹងថា ខាងកូនក្រមុំរបួសស្រាល៣នាក់ ក្នុងនោះស្លាប់ម្នាក់ ទី១.ឈ្មោះ ជួន នរាជ ភេទ ប្រុស អាយុ៣០ឆ្នាំ (រងរបួស ធ្ងន់ធ្លាយពោះវៀន)ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទី២.ឈ្មោះ សំ ពិសិដ្ឋ ហៅប៉ង់ ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) ៣. ឈ្មោះ ម៉ាច វណ្ណះ ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ(របួសស្រាល) ៤. ឈ្មោះមុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ទាំងបួននាក់ នេះ រស់នៅភូមិឃុំ កើតហេតុ ។ ចំណែកខាងកូនកំលោះរបួសស្រាល២នាក់ ទី១. ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល) ទី២. ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល)។

សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya