ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » មនុស្ស០២នាក់ ស្លាប់និង០១នាក់ទៀតរងបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍  នៅបន្ទាយមានជ័យ

មនុស្ស០២នាក់ ស្លាប់និង០១នាក់ទៀតរងបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍  នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ មនុស្ស០២នាក់បានស្លាប់និង០១នាក់ទៀតរងបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពីគ្នា ក្នុងនោះករណីទី០១នៅក្រុងសិរីសោភ័ណនិងមួយករណីទៀតនៅស្រុកភ្នំស្រុក  ។

នៅវេលាម៉ោង០៦និង៤៥នាទីយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១  នៅលើកំណាត់ផ្លូវជាតិលេខ៦ទល់មុខឈៀងខាងលិចការាសសាំង ស៊ីម ឃីម ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ  មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្កាកលេខ1Q-5412ប.មានជ័យ ជិះទៅបុកគោយន្តកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យដួលខ្ទាតចូលទ្រូងថ្នល់ ហើយសង្ស័យរថយន្តតូចមិនស្គាល់ម៉ាកបុកជាន់បន្ថែម បណ្តាលឲ្យ០១នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង០១នាក់ទៀតរងរបួសធ្ងន់ ។ជនរងគ្រោះទាំងអ្នកស្លាប់និងអ្នករងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ ចំពោះអ្នកគោយន្តកន្ត្រៃក្រោយកើតហេតុបើកគេចខ្លួនបាត់ ។

នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៤ខែមករានេះដែរ នៅត្រង់ចំណុចលើខ្នងអាងពន្លៃ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក  មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយខ្លួនឯង  ។

អ្នកដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះ ប្រែង ភារុណ ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក បើកម៉ូតូម៉ាកវេវអ៊ី ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ-ទឹកប៊ិច គ្មានស្លាកលេខ បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនសង្ស័យស្រវឹង ដល់ចំណុច កើតហេតុផ្លូវកោងបានរេចង្កូតមកឆ្វេងដៃបុកបង្គោលចំណាំងផ្លាតក៏ដួលបោកក្បាលនឹងបង្គោលចំណាំងផ្លាតស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ ។ ទាំង០២ករណីនេះ ម៉ូតូខូចធ្ងន់ទាំង០២គ្រឿង មនុស្ស០២នាក់ស្លាប់ប្រគល់ជូនក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya