ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ស្ត្រីមេម៉ាយម្នាក់ ត្រូវឃាតកឡើងទៅអារ-ក សម្លាប់ទាំងយប់នៅលើផ្ទះ ដោយបន្សល់ទុកកូន៣នាក់ឲ្យនៅកំព្រា  នៅកំពង់ឆ្នំាង

ស្ត្រីមេម៉ាយម្នាក់ ត្រូវឃាតកឡើងទៅអារ-ក សម្លាប់ទាំងយប់នៅលើផ្ទះ ដោយបន្សល់ទុកកូន៣នាក់ឲ្យនៅកំព្រា  នៅកំពង់ឆ្នំាង

 (កំពង់ឆ្នាំង)៖  ករណីឃាតកម្មទៅលើស្ត្រីមេម៉ាយនេះ បានកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិសម្លសាប ឬ(ស្រែអ៊ុក) ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ស្ត្រីមេម៉ាយម្នាក់ ត្រូវបានឃាតកឡើងទៅអារ-ក សម្លាប់នៅលើផ្ទះទាំងយប់បណ្ដាលឲ្យស្លាប់ចោលកូនតូចៗកំព្រា៣នាក់។

នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ  ស្ត្រីរងគ្រោះដែលត្រូវបានឃាតកសម្លាប់ខាងលើមានឈ្មោះ អឿន ណេន អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ឃាតកត្រូវបានកំណត់មុខសញ្ញាបានហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃ ដុតជើង ដើម្បីតាមចាប់ជនដៃដល់ខាងលើនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់។ មូលហេតុដែលបណ្ដាលឱ្យឃា តកសម្លាប់ស្ត្រីជាជនរងគ្រោះ នេះបើតាមការសន្និដ្ឋានរបស់លោក គឺប្រហែលជាបណ្ដាលមកពីស្នេហាត្រីកោណ។ តែទោះជាយ៉ាងណា នឹងប្រឹងប្រែង ដោយអស់ពីលទ្ធភាព ដើម្បីស្វែងរកតាមចាប់ឃាតករយកមកសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya