ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » សហជីព​ជាតិ​កម្ពុជា បញ្ជាក់ថា យក​ថ្ងៃ​សិទ្ធិនារី ជាការ​លើកទឹកចិត្ត ឲ្យ​កម្មករ​ខំប្រឹង​ធ្វើការ ​

សហជីព​ជាតិ​កម្ពុជា បញ្ជាក់ថា យក​ថ្ងៃ​សិទ្ធិនារី ជាការ​លើកទឹកចិត្ត ឲ្យ​កម្មករ​ខំប្រឹង​ធ្វើការ ​

ភ្នំពេញ​៖​ខណៈដែល ក្រុម​សហជីព​មួយចំនួន ត្រៀម​ធ្វើការ​ជួបជុំគ្នា នៅលើ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ លក្ខខណ្ឌ មួយចំនួន​ពី​ថៅ កែ​រោងចក្រ និង​រាជរដ្ឋាភិបាល ចំ​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​នោះ សម្រាប់​សហជីព របស់ លោក សោម អូន បញ្ជាក់ថា នឹងធ្វើ​ការជួបជុំ​ច្រៀង លេង​សប្បាយ និ​ហូប​អាហារ​ជាធម្មតា នៅតាម​រោងចក្រ នានា​ចំ​ថ្ងៃនោះ ដើម្បី​ជាការ​លើកទឹកចិត្ត ឲ្យ​ក្រុមកម្មករ​ខិតខំ​ធ្វើការ​។​
​លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​បញ្ជាក់ថា “​ក្រុមការងារ​សហជីព របស់លោក នឹង​យក​ថ្ងៃ ទិវា​សិទ្ធិនារី​អន្តរជាតិ ធ្វើការ​ជួបជុំ​ច្រៀង​លេង សប្បាយ​និង​ហូប អាហារ​រួមគ្នា ដើម្បី​ជាការ​លើកទឹកចិត្ត ដល់ក​ម្មករ​-​កម្មការិនី ឲ្យ​ខិតខំ​បំពេញការងារ​បន្ថែមទៀត​ឲ្យ​សមស្រប ទៅ នឹង​ប្រាក់ខែ​នាពេល​បច្ចុប្បន្ន ដែល​ផ្ដល់​ដោយ ថៅកែ​រោងចក្រ និង​រាជរដ្ឋាភិបាល​”​។​
​ផ្ទុយ​ពី​ការអះអាង​របស់លោក សោម អូន ក្រុម​សហជីព​ដែលមាន​លោក ប៉ាវ ស៊ីណា ប្រធាន សម្ព័ន្ធ​សហជីព ចលនា​កម្មករ​កម្ពុជា បាន​យក​ថ្ងៃ ទិវា​សិទ្ធិនារី​អន្តរជាតិ ៨​មីនា ធ្វើការ​ជួបជុំ​នៅលើ​ទីលាន ប្រជាធិបតេយ្យ ដើម្បី​សម្ដែង​មតិ និង​ទាមទារ​លក្ខខណ្ឌ​មួយចំនួន ពី​ថៅកែ​រោងចក្រ និង​រាជរដ្ឋាភិបាល នៅថ្ងៃនោះ​។ ប៉ុន្តែ​សំណើ​នៃ​ការជួបជុំ​នេះ ត្រូវបាន​សាលា រាជធានី​ភ្នំពេញ បានធ្វើ​ការបដិសេធ និង​មិន​អនុញ្ញាត ដោយ​យល់ឃើញថា នៅក្នុង​រាជធានី​ភ្នំពេញ​មិនទានមាន​សភាព​ស្ងប់ស្ងាត់ ហើយ​ម្យ៉ាងទៀត​បម្រាម នៃ​ការជួប ជុំ​មិនទាន់​អស់​សុពលភាព​។​
​សូមបញ្ជាក់ថា ក្រុម​សហជីព ដែលមាន​គម្រោង​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​លក្ខខណ្ឌ​ទាំង ៧ នោះ រួមមាន ទី​១- ដោះលែង លោក វន់ ពៅ និង ២២​នាក់​ផ្សេងទៀត​, ទី​២-​ចរចា​ប្រាក់​ឈ្នួល​ឡើងវិញ​, ទី​៣-​ចាប់​ជនល្មើស បាញ់សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​, ទី​៤-​ដក​ពាក្យបណ្តឹង ដែល​ប្តឹង​សហជីព ទាំង​៨, ទី​៥-​ដក​បំរាម​មិន​ឲ្យ​ជួបជុំគ្នា​, ទី​៦-​យក​តំណាង​កម្មករ​ទាំង ១០០​នាក់ ចូលធ្វើការ​វិញ បន្ទាប់ពី​បញ្ឈប់​ពួកគេ ក្រោយពេល​ធ្វើបាតុកម្ម និង​ទី​៧-​សងលុយ​កម្មករ ក្នុងពេល​ធ្វើបាតុកម្ម​នា​ពេលកន្លងមក​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya